Man Utd វាយបក​រហូត​បាន​៣គ្រាប់​វិញ យក​ឈ្នះ​ម្ចាស់​ផ្ទះ Man City

  • 2018-04-07 23:44:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បិសាច​ក្រហម Manchester United ​តាម​រកគ្រាប់​បាល់​រហូត​អាច​វាយ​បក​បាន​៣គ្រាប់វិញ​នៅតង់​ទី២ យក​ឈ្នះ​ម្ចាស់ផ្ទះ Manchester City ដោយ​លទ្ធផល ៣-២ ក្នុង Premier League សប្តាហ៍ទី​៣២ កាលពី​យប់មិញ។

៣គ្រាប់​របស់ Man Utd គឺ​ធ្វើបាន​ដោយ Pogba នៅ​នាទី​៥៣ និង ៥៥ និង Smalling នាទី​៦៩។ ចំណែក ២គ្រាប់​នាំមុខ​មុន​របស់ Manchester City គឺ​ធ្វើបាន​តាំងពី​តង់ទី​១ ដោយ Kompnay នាទី​២៥ និង Gundogan នាទី​៣០។

ទោះជា​យ៉ាងណា Man City នៅតែ​មាន​សង្ឃឹម​ខ្ពស់​ដដែល​ក្នុងការ​ឈ្នះ​ជើងឯក Premier League ដោយ​មាន ៨៤​ពិន្ទុ លើសក្រុម​លេខ២ Man Utd ដែលមាន ៧១​ពិន្ទុ។ នៅ​សប្តាហ៍​ក្រោយ ប្រសិន​បើ Man City អាចយក​ឈ្នះ Tottenham Hotspur ចំណែក Man Utd ចាញ់​ក្រុម West Brom នោះ Man City នឹង​គ្រង​ជើងឯក​ពាន​រង្វាន់​នេះ ដោយ​ស្វ័យ​ប្រវត្តិ​តែម្តង៕

សូមទស្សនាវីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;