ផលិតផល​គ្រឿង​អលង្ការ ច្នៃ​ដោយ​ក្រុម​ស្ត្រី កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍

  • 2018-04-08 07:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


១. កញ្ញា កង សុខ​សំណាង អាយុ​៣៦​ឆ្នាំ អ្នក​គ្រប់​គ្រង​សហ​គ្រាស​សង្គមKhmer Creationsដែល​ផលិត​គ្រឿង​អលង្ការ​ស្ត្រី​ច្នៃ​ប្រឌិត​ថ្មី​។ សហ​គ្រាស​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៧ ដោយ​មាន​ស្ថាបនិក​ជា​ជន​ជាតិ​អូស្ត្រាលី។

២. បុគ្គលិក​របស់ Khmer Creations កាត់​ដេរ ក្រង និង ដំឡើង​គ្រឿង​អលង្ការ ​នៅ​ក្នុង​សហ​គ្រាស​របស់​ពួក​គាត់​នៅ​រាជ​ធានី​ភ្នំពេញ។ បុគ្គលិក​របស់​ Khmer​ Creations សុទ្ធ​តែ​ជា​នារី ​ដែល​ភាគ​ច្រើន​ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​ក្រុម​ស្ត្រី​ងាយ​រង​គ្រោះ។ បន្ទាប់​មក​ពួក​គេ ត្រូវ​បាន​បណ្ដុះបណ្ដាល​ចំណេះ​ដឹង និង​ជំនាញ ព្រម​ទាំង​ផ្ដល់​ឱកាស​ការ​ងារ​សម្រាប់​ចិញ្ចឹម​ជីវិត​។

៣. កង​ដៃ​ស្ត្រី​ធ្វើ​ពី​គ្រាប់​ទៀប ដែល​តាំង​បង្ហាញ​នៅ​សហ​គ្រាស Khmer​ Creations នៅ​រាជ​ធានី​ភ្នំពេញ។ កង​ដៃ​គ្រាប់​ទៀប​នេះ ត្រូវ​បាន​ផលិត​ឡើង​ តាំង​ពី​២០០៨ ដោយ​គំនិត​ច្នៃ​ប្រឌិត​របស់​ស្ថាបនិក​សហ​គ្រាស Khmer Creations ដែល​ជា​ជន​ជាតិ​អូស្ត្រាលី បន្ទាប់​ពី​គាត់​ញ៉ាំ​ផ្លែ​ទៀប​រួច​ហើយ​។

៤. កញ្ញា កង សុខ​សំណាង កំពុង​បង្ហាញ​ក្រវិល ​ធ្វើពី​សរសៃ​អំបោះ​ ដែល​បុគ្គលិក​របស់​នាង​ទើប​ផលិត​បាន​។ គ្រឿង​អលង្ការ​ដែល​ Khmer Creations ផលិត​ភាគ​ច្រើន​មាន​ដូចជា ខ្សែក ខ្សែកដៃ ក្រវិល ចិញ្ចៀន ។ គ្រឿង​អលង្ការ​ទាំង​នេះ​ ផលិត​ដោយ​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក។

៥. នេះ​ជា​រូប​ភាព​នៃ​ផលិត​ផល​របស់ ​សហគ្រាស Khmer Creations។ ផលិត​ផល​ទាំង​នេះ មិន​សូវ​ជាទី​ពេញ​និយម​របស់​អតិថិជន​ ក្នុង​ស្រុក​នោះ​ទេ​។ ប៉ុន្តែ​​វា​ គឺ​ជា​របស់​ពេញ​និយម សម្រាប់​ជន​បរទេស ជា​ពិសេស​ភ្ញៀវ​ទេសចរ៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី
;