រកឃើញ​ម្ចាស់​ជយលាភី Cambodian idol រដូវកាល​ទី៣ ហើយ!

  • 2018-04-08 17:16:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ឆ្លងកាត់​ការ​ប្រឡង​ជាច្រើន​ដំណាក់​កាល នៅ​ទីបំផុត ម្ចាស់​ជយលាភី​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​ Cambodian Idol រដូវកាល​ទី៣ បាន​រកឃើញហើយ​ គឺ​បាន​ទៅ​លើបេក្ខជន គ្រី ថៃពៅ។

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នាយប់ថ្ងៃទី៨ ខែមេសានេះ ចែក​ចេញ​ជា​២វគ្គ គឺវគ្គទី១ ជាការប្រកួត​ប្រជែង​រវាង​បេក្ខជន​ទាំង ៤ រូបចុងក្រោយ គឺមានសៀក ញញឹម គ្រី ថៃពៅ កញ្ញាឈាង សុវណ្ណាវី និងកញ្ញាចែម ស្រីល័ក្ខ។ ក្រោយឆ្លងកាត់ការ​បោះឆ្នោត​នា​វគ្គ​ទី១ គឺសៀក ញញឹម និងគ្រី ថៃពៅ បានទទួលសំឡេងឆ្នោតគាំទ្រច្រើនជាងគេ អាចបន្ត​ទៅ​វគ្គទី២ ដើម្បី​រក​អ្នកឈ្នះ។ នៅ​ក្នុងការបោះឆ្នោត​ដំណាក់កាល​ទី២ គ្រី ថៃពៅ បានទទួល​គាំទ្រ​ច្រើន​ជាង សៀក ញញឹម ក្លាយជា​ម្ចាស់​ពាន​ Cambodian Idol រដូវកាល​ទី៣។

បេក្ខជន គ្រី ថៃពៅ (រូបភាព​ទំព័រ​ហ្វេសប៊ុក Cambodian Idol)
សូមបញ្ជាក់ថា នៅ​ក្នុងវគ្គទី១ នារាត្រីផ្ដាច់ព្រ័ត្រនេះ គ្រី ថៃពៅ បាន​ច្រៀង​បទ "មានសង្សារដូចអត់សង្សារ" និង​ច្រៀង​២បទទៀត នៅ​វគ្គ​ចុងក្រោយ គឺបទ "ដួងខែរនោច"​ និងបទ "ត្រូវម៉ក់"។

ម្ចាស់ពាន Cambodian Idol រដូវកាល​ទី៣ គ្រី ថៃពៅ នឹងក្លាយជា​តារា​ចម្រៀង​អាជីព​ប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស និង​ទទួលបានប្រាក់​រង្វាន់ ១៥០លាន​រៀល។

សូមរំលឹកថា ២រដូវកាល​ដំបូង​នៃ​កម្មវិធី Cambodian Idol គឺ​បាន​ទៅ​លើលោក នី រតនា (រដូវកាល​ទី១) និង​កញ្ញា ឈិន ម៉ានិច្ច (រដូវកាល​ទី២)៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;