Chelsea ធ្វើឲ្យ​ឱកាស​លេង Champions League ឆ្នាំក្រោយ​កាន់តែ​​ឆ្ងាយ​ក្រោយ​ស្មើ West Ham

  • 2018-04-09 01:43:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​តោ​ខៀវ Chelsea បាន​ប្រកួត​ស្មើ​ជាមួយ​ក្លឹប West Ham ដោយ​លទ្ធផល ១-១ ក្នុង​សប្ដាហ៍​ទី​៣២ ក្របខ័ណ្ឌ English Premier League កាលពី​យប់មិញ។ លទ្ធផល​នេះ ធ្វើឲ្យ​ក្រុម​ការពារ​តំណែង​ជើងឯក​រដូវ​កាល​មុន តាម​ពីក្រោយ​ក្រុម liverpool ដែល​ឈរ​លេខ​៣ និង Tottenham Hotspur ដែល​នៅ​លេខ៤ ចំនួន ១០​ពិន្ទុ។

Chelsea Vs West Ham កាលពីយប់មិញ
Chelsea រក​បាន​ដោយ​ខ្សែ​ការពារ Azpilicueta នៅ​នាទី​៣៦ ប៉ុន្តែ​ក្រុម​ភ្ញៀវ​បាន​ប្ដូរ​ខ្សែ​ប្រយុទ្ធ Chicharito ចូល​ក្នុង​នាទី​៧០ ហើយ​កីឡាករ​នេះ​បាន​រក​គ្រាប់​តាម​ស្មើ​ឲ្យ West Ham នៅ​នាទី​៧៣។

លទ្ធផល​ខាងលើ មានន័យថា Chelsea អាច​បាត់បង់​ឱកាស​ក្នុង​ការ​ចូលរួម​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់ UEFA Champions League រដូវ​កាល​ក្រោយ និង​ជា​ការ​អវត្តមាន​ក្នុង​ព្រឹត្តិការណ៍​នេះ ជា​លើក​ទី២ ​ក្នុង​រយៈ​ពេល ៣ឆ្នាំ។ បច្ចុប្បន្ន Chelsea មាន ៥៧​ ពិន្ទុ ខណៈ EPL នៅសល់ ៦ប្រកួត​ទៀត​។

Chicharito អបអរក្រោយស៊ុតបញ្ចូលទីលើ Chelsea

មក​ទល់​ពេល​នេះ ឱកាស​ឈ្នះ​ពាន​របស់ Chelsea គឺ​នៅ​សល់​តែ​ពាន​រង្វាន់ FA Cup ប៉ុណ្ណោះ។ Chelsea នឹង​ត្រូវ​ស្វាគមន៍​ក្រុម Southampton នៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ នា​ថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ២០១៨​ខាងមុខ​នេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;