អ្វី​ទៅ​ហៅ​ថា “ គ្រោង​ការ​ទុច្ចរិត​ក្លែង​បន្លំ​តាម​ប្រព័ន្ធ​ទូរស័ព្ទ ឬ Telephone Scam ”?

  • 2018-04-09 03:29:29
  • ចំនួនមតិ

ចន្លោះមិនឃើញ

“គ្រោង​ការ​ទុច្ចរិត​ក្លែង​បន្លំ​តាម​ប្រព័ន្ធ​ទូរស័ព្ទ ឬ​ហៅថា​ Telephone Scam ” គឺ​ជា​អំពើ ឬ សកម្មភាព​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ពី​អ្នកប្រើប្រាស់​សេវា​ទូរគមនាគមន៍​តាម​រយៈ​ទូរស័ព្ទ ឬ​បញ្ជូន​សារ ឬ ស្រាវជ្រាវ​តាម​ដាន​តាម​បណ្ដាញ​សង្គម​និង​បណ្ដាញ OTT នានា ដើម្បី​ធ្វើការ​បោកប្រាស់​កេង​បន្លំ​ផល​ប្រយោជន៍​ពី​អ្នក​ប្រើប្រាស់​សេវា​ទូរគមនាគមន៍។ នេះ​ជា​ការ​ឲ្យ​ដឹង​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​ កាលពី​ថ្ងៃ​ទី​៨​ មេសា​ ឆ្នាំ​២០១៨​។

ជនជាតិចិនម្នាក់ ត្រូវប៉ូលិសចាប់នៅភ្នំពេញ ពីបទបោកប្រាស់តាមទូរសព្ទ (រូបភាព៖ Associated Press)

ដើម្បី​ទប់ស្កាត់​អំពើ​និង​សកម្មភាព​ទាំងនេះ គឺ​គ្មាន​អ្វី​ក្រៅ​ពី៖

ទី១៖ អ្នក​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ ឬ​សេវា​ទូរគមនាគមន៍ ត្រូវ​ផ្តល់​ការ​សហការ​ជាមួយ​អ្នក ផ្តល់​សេវា​ដោយ​ផ្តល់​អត្តសញ្ញាណ​សម្គាល់​របស់​ខ្លួន​នៅ​ពេល​ជួល​-ជាវ​សេវា​។

ទី២៖ មិន​ត្រូវ​ជឿជាក់​ពេក​ទេ​ ទៅ​លើ​រឿង​អភូតហេតុ​ធ្លាក់​មក​ពី​លើ​មេឃ ដូចជា​ត្រូវ​រង្វាន់ និង ផ្តល់​ព័ត៌មាន​របស់​ខ្លួន​ទៅ​ឲ្យ​ជន​មិនស្គាល់​អត្តសញ្ញាណ​។

ទី៣៖ ការ​ប្រើប្រាស់​កម្មវិធី​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​ ឬ​កុំព្យូទ័រ ត្រូវ​ស្ទាត់​ជំនាញ​ និង​មាន​វិធី​ការពារ​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ បើ​ខ្លួន​មិន​ចេះ​គួរ​សួរ​គេ​ឯង​ជា​អ្នក​ជំនាញ​ដើម្បី​សុំ​ជំនួយ​។

ទី៤៖ មាន​បញ្ហា​ត្រូវ​ប្តឹង​ទៅ​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​ដែល​នៅ​ជិត​អ្នក និង សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឲ្យ​បាន​ល្អ​៕


អត្ថបទ៖ លាភ.