ផលិតករ​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ឈ្នះពាន​មួយ​ពី​មហោស្រព​ភាពយន្តអន្តរជាតិ

  • 2018-04-09 04:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ាន់ រិទ្ធី អ្នក​ដឹក​នាំ​និង​និពន្ធ​ភាពយន្ត​ឯកសារ​របស់​កម្ពុជា នឹង​ឡើង​ទទួល​ពាន​រង្វាន់ "សន្តិភាព" មួយ​នៅ​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ Fajr លើក​ទី​៣៦។

អ្នក​រៀបចំ​កម្មវិធី​មហោស្រព Fajr បាន​ប្រាប់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ម្សិលមិញ​ថា៖ "នៅ​ក្នុង​ភាពយន្ត​របស់​គាត់ គាត់​បាន​សង្កត់​ធ្ងន់​ទៅ​លើ​តម្រូវ​ការ​សន្តិភាព​នៅ​លើ​ពិភពលោក"។ លោក ប៉ាន់ រិទ្ធី នឹង​ចូលរួម​មហោស្រព Fajr នៅ​ក្នុង​រដ្ឋ​ធានី Tehran ប្រទេស​អ៊ីរ៉ង់ ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់ ២៧ ខែ​មេសា ឆ្នាំ​២០១៨​ខាង​មុខ ដើម្បី​ទទួល​ពាន​រង្វាន់។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​៣០​ឆ្នាំ​មក​នេះ លោក ប៉ាន់ រិទ្ធី បាន​ដឹក​នាំ​ភាពយន្ត​មិន​តិច​ជាង ១៥​រឿង​ឡើយ ដូចជា រឿង "ជំរំ​សាយធូ (១៩៨៩)" "កម្ពុជា៖ ចន្លោះ​សង្គ្រាម និង​សន្តិភាព (១៩៩១)" "អ្នក​ស្រែ (១៩៩៥)" "បុប្ផា​ណា សោកនាដកម្ម​មួយ (១៩៩៦)" និង “រាត្រី​មួយ​ក្រោយ​សង្គ្រាម (១៩៩៨)” ជា​ដើម។ ភាគ​ច្រើន​នៃ​ភាពយន្ត​របស់​លោក​ផ្ដោត​សំខាន់​លើ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ក្នុង​ប្រទេស​កម្ពុជា នៅ​អំឡុង​ទសវត្ស ១៩៧០។

លោក ប៉ាន់ រិទ្ធី ក៏​​ធ្លាប់​បាន​ចូលរួម​ផលិត​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ជាមួយ​នឹង​តារា​ភាពយន្ត​អន្តរជាតិ​អ្នក​ស្រី Angelina Jolie ផង​ដែរ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;