ធី សុវណ្ណថា នាំ​យក​ឈុត​សម័យ​លង្វែក​​ ទៅ​ដណ្ដើម​មកុដ​ពេជ្រ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ នៅ​កូរ៉េ

  • 2018-04-09 06:37:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កញ្ញា ធី សុវណ្ណថា នឹង​​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូងនា​ថ្ងៃ​ទី៩ ខែមេសានេះ ដើម្បី​ចូល​រួម​ការ​ប្រកួតសម្រស់ Queen Of The Spa ដែល​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១០ ដល់​ទី១៤ ខែមេសា។

សកម្មជន​នយោបាយ​ដ៏ល្បី ដែល​ទើប​ឈាន​ជើង​ចូល​វិស័យ​សិល្បៈ​រយៈពេល​ខ្លី​រូបនេះ បាន​បញ្ជាក់ថា​ នាង​ និង​សមាជិក​ក្រុម​ ដែល​មាន​គ្នា ១៤នាក់​ផ្សេងទៀត បាន​នាំ​យក​ឈុត​សម្លៀកបំពាក់​ប្រពៃណី​សម័យ​លង្វែក ដើម្បី​ទៅ​ប្រកួត​ដណ្ដើម​មកុដ និង​ប្រាក់​រង្វាន់​ពី​កម្មវិធី​ខាងលើ។

ថ្លែង​នៅ​ក្នុង​ពិធី​បំពាក់​ឆៀក​​​​មុន​ចេញ​ទៅ​ប្រកួត កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ កញ្ញា ធី សុវណ្ណថា បាន​ប្រាប់​ថា កម្មវិធី​នោះ មាន​ប្រទេស ៥ ចូលរួម​ប្រកួត​ប្រជែង ដែល​រួម​មាន ចិន តៃវ៉ាន់ វៀតណាម កម្ពុជា និងកូរ៉េ​ខាង​ត្បូង។ អ្នក​ឈ្នះ​ជើងឯក​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ៦ម៉ឺន​ដុល្លារ រួម​ជាមួយ​មកុដពេជ្រ ដែល​មាន​តម្លៃ​ជាង ៣ម៉ឺន​ដុល្លារ។ ចំណាត់ថ្នាក់​លេខ២ ទទួល​បាន​ប្រាក់​រង្វាន់ ៣ម៉ឺន​ដុល្លារ លេខ៣ ទទួល​បាន ១៥០០០ដុល្លារ និង​លេខ៤ ទទួល​បាន ៥ពាន់​ដុល្លារ។

កញ្ញា ធី សុវណ្ណថា បាន​​លើក​ឡើង​ថា មុន​​ចេញ​ទៅ​ប្រកួត​ ក្រុម​របស់​នាងបាន​ហ្វឹកហាត់​​ជា​ច្រើន​ថ្ងៃ​មក​ហើយ ជា​មួយ​​សាស្ត្រាចារ្យ​សិល្បៈ​ជំនាញ ក្នុង​នោះ​មាន​ការ​ដើរ​ម៉ូដ និង​រាំរបាំ​បូរាណ ជា​ដើម។ កន្លង​មក កញ្ញា​ធ្លាប់​អះអាង​ថា ក្រុម​របស់​នាង រំពឹង​ថា​​នឹង​អាច​ទទួល​បាន​ពាន​ណា​មួយ​ ពី​កម្មវិធី​ខាង​លើ​៕

អត្ថបទ៖ ស៊ុន ហួត

អត្ថបទថ្មី
;