ចំនួន​ពលរដ្ឋ​ខ្មែរ ដែល​សម្រុក​ចូល​ប្រទេស​វិញ នៅ​ពេល​ជិត​ចូល​ឆ្នាំ​ថ្មី

  • 2018-04-09 09:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ចាក​ចេញ​ពី​ប្រទេស​ក្រៅ​ចូល​មក​កម្ពុជា​វិញ នា​រយៈពេល​២​ទៅ​៣​ថ្ងៃ​កន្លង​មក​នេះ មាន​ចំនួន​ប្រមាណ ៤០០ ទៅ ៥០០​នាក់​ក្នុង​១​ថ្ងៃ តាម​រយៈ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក​ឧត្ដមសេនីយ៍ត្រី ស៊ឹម សំអាត នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៨។

ប្រភព​រូប៖ វិបសាយ​ប៉ូលិស
លោក​ឧត្ដមសេនីយ៍ត្រី បញ្ជាក់​បន្ថែម​ថា ក្រៅ​ពី​ពលរដ្ឋ​ដែល​ចូល​ដោយ​ស្រប​ច្បាប់ ក៏​មាន​ពលករ​ខ្មែរ​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​វិញ​ផង​ដែរ ដោយ​ក្នុង​១​ថ្ងៃ​ៗ​មាន​ប្រហែល​ជា ១០០ ទៅ ១៥០​នាក់។ លោក​បន្ត​ថា ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​នឹង​ត្រឡប់​មក​កម្ពុជា​វិញ អាច​នឹង​មាន​ការ​កើន​ឡើង​ជាង​នេះ​ទៅ​ទៀត​ជា​រៀងរាល់​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នា​ពេល​ខាង​មុខ៕
ប្រភព​រូប៖ វិបសាយ​ប៉ូលិស
ប្រភព​រូប៖ វិបសាយ​ប៉ូលិស

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;