ប្រទេស​ណា​ មាន​អាកាសធាតុ​ក្ដៅ​ជាងគេ​បំផុត នៅ​អាស៊ាន?

  • 2018-04-16 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 33

ចន្លោះមិនឃើញ

យោង​តាម​វិបសាយ Living ASEAN បាន​ឲ្យ​ដឹង​ថា ប្រទេស​មីយ៉ាន់ម៉ា ជាប់​ជា​ប្រទេស​ដែល​មាន​អាកាស​ធាតុ​ក្ដៅ​ជាង​គេ​ ក្នុង​ចំណោម​​ប្រទេស​អាស៊ាន​ទាំង​១០ ​ខណៈ ថៃ ជាប់​លេខ​២ វៀតណាម ជាប់​លេខ​៣ ឯ កម្ពុជា ជាប់​លេខ​៤។

ពលរដ្ឋ​នៅមីយ៉ាន់ម៉ា ពាក់​មួក ដើម្បី​ទប់ទល់​នឹង​កម្ដៅ​ថ្ងៃ​ (រូបភាព Coconuts Yangon)

ខាង​ក្រោម​នេះ​គឺ​ជា​ចំណាត់​ថ្នាក់ ពី​លេខ​១ ដល់ លេខ​១០៖

១. មីយ៉ាន់ម៉ា៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៤៧,២​អង្សាសេ នៅ​ក្នុង​ក្រុង Myinmu កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១០។

២. ថៃ៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៤៤,៦​អង្សាសេ នៅ​ក្នុង​ខេត្ត Mae Hong Son កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦។

៣. វៀតណាម៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៤២,៧​អង្សាសេ នៅ​ក្នុង​ស្រុក Con Cuong កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៥។

៤. កម្ពុជា៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៤២,៦​អង្សាសេ នៅ​ក្នុង​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៦។

៥. ហ្វីលីពីន៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៤២,២​អង្សាសេ នៅ​ក្នុង​ទីក្រុង Tuguegarao កាល​ពី​ថ្ងៃ​ខែ​មេសា ឆ្នាំ​១៩១២ និង ខែ​ឧសភា ឆ្នាំ​១៩៦៩។

៦. ឡាវ៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៤២​អង្សាសេ នៅ​ក្នុង​ក្រុង Thakhek កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៥។

៧. ម៉ាឡេស៊ី៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៤០,១​អង្សាសេ នៅ​ក្នុង​ក្រុង Chuping កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​១៩៩៨។

៨. ឥណ្ឌូនេស៊ី៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៣៩,៥​អង្សាសេ នៅ​លើ​កោះ Java កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៦។

៩. សិង្ហបុរី៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៣៧​អង្សាសេ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៨៣។

១០. ប្រ៊ុយណេ៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៣៥​អង្សាសេ នៅ​ក្នុង​រាជធានី Bandar Seri Begawan កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៥៕


ប្រភព៖ Livingasean ប្រែ​សម្រួល៖ សេង ឡុង