កោះតាគៀវ ទីតាំងធម្មជាតិល្អបំផុតសម្រាប់ការសម្រាកកម្សាន្ត
- 2018-04-15 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោះតាគៀវ ទីតាំងធម្មជាតិល្អបំផុតសម្រាប់ការសម្រាកកម្សាន្ត
ចន្លោះមិនឃើញ
កោះតាគៀវ គឺជាកោះដ៏តូចមួយដែលមានក្រឡាផ្ទៃចំនួន ២៨គីឡូម៉ែត្រការ៉េ និងមានចម្ងាយប្រមាណជា ១០គីឡូម៉ែត្រពីក្រុងព្រះសីហនុ។
កោះនេះ ជាទីតាំងធម្មជាតិល្អបំផុតសម្រាប់ការសម្រាកកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់ ក្រុមគ្រួសារ និងមិត្តភ័ក្ដិ។ ជាងនេះទៅទៀត កោះតាគៀវអំណោយផលសម្រាប់ការចុះមុជទឹកដើម្បីមើលផ្កាថ្មក្នុងសមុទ្រ ដើរក្នុងព្រៃ ហែលទឹកកម្សាន្តលេង និងសកម្មភាពក្នុងសមុទ្រជាច្រើនផ្សេងទៀត។
នៅលើកោះតាគៀវ មានកន្លែងស្នាក់នៅមួយចំនួនសម្រាប់ប្រជាជនខ្មែរ និងភ្ញៀវបរទេសដែលមានតម្លៃសមរម្យ។ ក្នុងនោះ ទេសចរច្រើននិយមស្នាក់នៅឆ្នេរខលរ៉ល (Coral Beach) និងខាក់ទឹស (KACTUS) ព្រោះវាមានការរចនាប្លែក បែបធម្មជាតិពិតៗ ដែលធ្វើឲ្យអ្នកទស្សនា និងអ្នកធ្វើដំណើរចង់តែនឹងចំណាយពេលនៅទីនោះ។
ដើម្បីទៅដល់កោះតាគៀវ ជាទូទៅ គេធ្វើដំណើរតាមរយៈទូកម៉ាស៊ីន ដោយចេញពីឆ្នេរអូត្រេះ ដែលមានតម្លៃ ១៣ ដុល្លារ សម្រាប់ការទៅនិងត្រឡប់មកវិញ និងប្រើរយៈពេលតិចជាង១ម៉ោង។ គេតែងចេញដំណើរពីឆ្នេរអូត្រេះនៅម៉ោង១១ព្រឹក និងត្រឡប់ពីកោះមកវិញនៅម៉ោង៩ព្រឹកជារៀងរាល់ថ្ងៃ៕