Roma ទម្លាក់​ជើងខ្លាំង Barcelona ចេញ​ពី Champions League (មាន​វីដេអូ)

  • 2018-04-10 22:29:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជើង​ខ្លាំង Barcelona ត្រូវ​បាន​ក្លឹប​អ៊ីតាលី Roma បំបាក់​ដោយ​លទ្ធផល ៣-០ ក្នុង​ការ​ប្រកួត​បាល់ទាត់ Champions League វគ្គ ៨​ក្រុម​ចុងក្រោយ ជើង​ទី២ កាលពី​យប់​មិញ។ លទ្ធផល​នេះ ធ្វើ​ឲ្យ Barcelona មិន​អាច​បន្ដ​ដំណើរ​ទៅ​វគ្គ ៤​ក្រុម​ចុងក្រោយ​បាន​ទេ ទោះ​កាល​ជើង​ទី​មួយ Barcelona បាន​យក​ឈ្នះ Roma ដោយ​លទ្ធផល ៤-១ ក៏​ដោយ។

បី​គ្រាប់​របស់ Roma ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Dzeko នៅ​នាទី​ទី៦ Daniele De Rossi នៅ​នាទី​ទី៥៨ (​បាល់​ពិន័យ ១១ម៉ែត្រ) និង K. Manolas នៅ​នាទី​ទី៨២៕

វីដេអូ Roma ឈ្នះ Barcelona ៣-០

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;