Liverpool ឡើងដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ជាលើក​ដំបូង​ក្នុង​រយៈពេល ១០​ឆ្នាំ

  • 2018-04-11 02:28:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ហង្សក្រហម Liverpool បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League ជាលើក​ដំបូង​ក្នុង​រយៈពេល​១០ឆ្នាំ ក្រោយ​យក​ឈ្នះ Manchester City ទាំង​២ជើង ៥-១ នៅ​វគ្គ ៨ក្រុម​ចុងក្រោយ។

Salah អបអរពេល​រកគ្រាប់បាល់បាននៅនាទី៥៦
ការ​ប្រកួត​នៅ​ជើង​ទី២ កាលពី​យប់មិញ Liverpool បាន​យកឈ្នះ Man City ២-១។ ២គ្រាប់​របស់ Liverpool ធ្វើបាន​ដោយ Salah នៅ​នាទី៥៦ និង​ជា​គ្រាប់ទី​៣៩ ក្នុង​គ្រប់​ការ​ប្រកួត​ទាំងអស់​នា​រដូវកាល​នេះ និង​១គ្រាប់​ទៀត​ធ្វើ​បាន​ដោយ Firmion នាទី​៧៧។ ចំណែក ១គ្រាប់​របស់ Man City ធ្វើបាន​តាំង​ពី​នាទី​២ ដោយ Jesus។

ដូច្នេះ​ក្រុម​ដែលមាន​កៅអី​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ គឺបាន​រកឃើញ ២ក្រុម​ហើយ​រួមមាន Liverpool និង Roma ដែលបាន​ទម្លាក់ Barcelona។ ចំណែក ២ក្រុម​ទៀត​នឹង​​ត្រូវ​រកឃើញ​នៅ​យប់នេះ ក្នុងការ​ប្រកួត​រវាង៖

  • Sevilla Vs Bayern Munich

  • Juventus Vs Real Madrid៕

សូម​ទស្សនា​វីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;