ស៊ី ជីនភីង៖ ចិន និង​ពិភពលោក​ មិន​អាច​អភិវឌ្ឍ​ដោយ​ខ្វះ​គ្នា​បាន​ទេ

  • 2018-04-11 07:13:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ី ជីនភីង ប្រធានាធិបតី​ចិន បាន​ថ្លែង​នៅ​ថ្ងៃទី១១ មេសា ឆ្នាំ២០១៨​នេះ​ថា ការ​អភិវឌ្ឍរបស់​ចិន​ មិន​អាច​សម្រេច​ទៅ​បាន​ដោយ​គ្មាន​ពិភពលោក​នោះ​ទេ ខណៈ​ពិភពលោក​ ក៏​ត្រូវ​ការ​ចិន​សម្រាប់​ការ​អភិវឌ្ឍរបស់ខ្លួន​ដូចគ្នាដែរ។ ការ​ថ្លែង​របស់​អគ្គបុរស​ចិន​រូប​នេះ​ បាន​ធ្វើ​ឡើង អំឡុង​ពេល​ជំនួប​ជាមួយ​នឹង​សមាជិក​នៃ​វេទិកា​សេដ្ឋកិច្ច​Boaoប្រចាំ​ទ្វីប​អាស៊ី ក្នុង​ខេត្ត​ហៃណាន ប្រទេស​ចិន។

លោក​ស៊ី ជិនភីង ថ្លែង​សន្ទរកថា​ អំឡុង​ពេល​បើក​កម្មវិធី​វេទិកា​សេដ្ឋកិច្ច​Boao​ប្រចាំ​ទ្វីប​អាស៊ីឆ្នាំ២០១៨ (រូបថត៖ Xinhua)
លោក​ ក៏​បាន​បញ្ជាក់ថា ប្រទេស​ចិន​ បាន​សំយោគ​រឿង​ដ៏​សំខាន់​នេះ ចេញពី​កំណែ​ទម្រង់​សេដ្ឋកិច្ច​បើក​ចំហ​ជើង​មេយ​របស់​ខ្លួន​ ដែលមាន​អាយុកាល ៤​ ទសវត្សរ៍​មក​ហើយ។

ម្យ៉ាង​វិញ​ទៀត លោក ស៊ី ជិនភីង​ ក៏​អំពាវនាវឲ្យសមាជិក​វេទិកា​សេដ្ឋកិច្ច​នេះ បន្ត​គាំ​ទ្រ​ការ​អភិវឌ្ឍរបស់​ចិន និង​តួ​នាទី​ដ៏​សំខាន់​របស់​ខ្លួនក្នុង​ការជួយ​ឲ្យ​មាន​ការ​​រីក​ចម្រើន​រួមគ្នា​ជុំវិញពិភពលោក៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;