ពន្ធដារ​ខេត្ត​ព្រះសីហនុ បង្ហាញ​តួ​លេខ​ថវិកា​ ដែលប្រមូល​បាន​ នៅ​ដើម​ឆ្នាំ​២០១៨

  • 2018-04-11 08:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយ:ពេល ៣​ខែ ដើម​ឆ្នាំ​២០១៨ សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ ប្រមូល​ថវិកា បាន​ចំនួន ២​ម៉ឺន​លាន​រៀល (ជាង​៥​លាន​ដុល្លារ​អាមេរិក)។ នេះ​បើ​យោង​តាម​លោក សន ស៊ីផល ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហនុ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៨ តាម​រយៈ​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា។

លោក សន ស៊ីផល បញ្ជាក់​បន្ថែម​ថា ក្នុង​ថវិកា​ទាំង​នោះ​មាន​ចំណូល​ថ្នាក់​ជាតិ​ចំនួន ៣៧% និង​ចំណូល​ថ្នាក់​ក្រោម​ជាតិ ៤៧%។ លោក​បន្ត​ថា ការ​ប្រមូល​ចំណូល​ពន្ធ​មាន​ការ​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ ដោយសារ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​មន្ត្រី​ពន្ធដារ ក្នុង​ការ​ជួយ​សម្រួល​បែប​បទ​ជូន​អតិថិជន​ដែល​មក​បង់​ពន្ធ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ក៏​ដូចជា​អាជីវករ ពាណិជ្ជករ មាន​ទំនុក​ចិត្ត​ចូល​មក​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​បាន​ទាន់​ពេល​វេលា។ ម្យ៉ាង​ទៀត សាខា​ពន្ធដារ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋ និង​អាជីវករ​អំពី​កាតព្វកិច្ច​បង់ពន្ធ​ជា​បន្ត​បន្ទាប់។

ផ្សារ​លើ ខេត្ត​ព្រះសីហនុ
ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហនុ បាន​បញ្ជាក់​បន្ត​ថា ការ​កើន​ឡើង​នូវ​ចំណូល​ពន្ធ​រយ:ពេល​៣ខែ ដើម​ឆ្នាំ​២០១៨ មាន​ដូច​ជា ពន្ធ​ប្រថាប់​ត្រា និង​អាករ​លើ​តម្លៃ​បន្ថែម​ពន្ធ​ប៉ាតង់​ជា​ដើម។ ​ តាម​រយ:​ផែនការ​ឆ្នាំ​២០១៨ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ឱ្យ​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ ប្រមូល​ពន្ធ​ប្រចាំ​ឆ្នាំ មាន​ចំនួន​ជិត​៥​ម៉ឺន​លាន​រៀល ស្មើ​នឹង ១២​លាន​ដុល្លារ​អាមេរិក៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;