រុស្ស៊ី​ ព្រមាន​បាញ់​ស្ទាក់​ដើម្បីកម្ទេច​មីស៊ីល​អាមេរិក​​ដែល​ហោះ​តម្រង់​ទៅ​ស៊ីរី

  • 2018-04-11 12:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 50

ចន្លោះមិនឃើញ

អ្នក​នាំ​ពាក្យ​រុស្ស៊ី​ នៅ​ថ្ងៃ​ពុធ​នេះ បាន​អះអាង​ថា រុស្ស៊ី​នឹង​បាញ់​ស្ទាក់​មីស៊ីល​នានា​របស់​លោក ដូណាល់ ត្រាំ​ ដែល​ហោះ​តម្រង់​ទៅ​កាន់​គោលដៅ​នៅ​ប្រទេស​ស៊ីរី បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ លោក​នឹង​ឆ្លើយតប​នឹង​ទង្វើ​វាយប្រហារ​ដោយ​​អាវុធ​គីមី​លើ​បន្ទាយ​របស់​ក្រុម​បះបោរ​ នៅ​ជិត​ទីក្រុង​ Damascus ។

ដូណាល់​​ ត្រាំ (រូបភាព៖ The Times of Israel)

លោកស្រី Maria Zakharova អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី បាន​ប្រាប់​ថា​ ការ​ឆ្លើយតប​នេះ​ គឺ​ដើម្បី​ការពារ​យោធា​រុស្ស៊ី​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ទឹកដី​ស៊ីរី។

នៅ​ថ្ងៃ​ពុធ ទី​១១មេសា​នេះ លោក ដូណាល់ ត្រាំ បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Twitter ដោយ​ប្រាប់​ឲ្យ​រុស្ស៊ី​ត្រៀម​ខ្លួន ហើយ​ព្រមាន​រុស្ស៊ី​មិន​ឲ្យ​ចង​សម្ព័ន្ធ​ភាព​ជាមួយ​ក្រុម​ដែល​ប្រើ​អាវុធ​គីមី​ដើម្បី​សម្លាប់ប្រជាជន​នោះ​ទេ​។

ផ្សែងចេញពីការវាយប្រហារនៅក្រុង Damascus នាពេលកន្លងទៅ (រូបភាព៖ The Telegraph)

សូម​បញ្ជាក់​ថា មនុស្ស​ជាច្រើន​នាក់​ត្រូវ​បាន​រាយការណ៍​ថា​ បាន​ស្លាប់​ដោយសារ​ការវាយ​ប្រហារ​ដោយ​អាវុធ​គីមី នៅ​ក្រុង Douma ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​សៅរ៍​កន្លងទៅ។​ កត្តា​នេះ បាន​ធ្វើឲ្យ​លោក​ដូណាល់ ត្រាំ លុប​ចោល​ការ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​អាមេរិក​ឡាទីន​៕


ប្រភព៖ nbcnews ប្រែ​សម្រួល៖ លាភ.