បឹង​កេត បន្ត​ចាញ់ Ceres ទក់​សាច់​ក្នុងដី

  • 2018-04-11 13:35:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​តំណាង​កម្ពុជា បឹងកេត ទទួល​បរាជ័យ​ក្នុង​ការ​ប្រកួត​ទល់នឹង​ក្រុម Ceres Negros ដោយ​លទ្ធផល ០-៤ នៅ​ការ​ប្រកួត​ទី៥ វគ្គ​សន្សំ​ពិន្ទុ ពូល F ពានរង្វាន់ AFC Cup 2018 នៅ​ពហុ​កីឡដ្ឋាន​ជាតិ នាយប់​ថ្ងៃ​ទី១១​មេសា​នេះ។

៤គ្រាប់​របស់ Ceres ធ្វើ​បាន​នៅ​នាទី៣៦, ៣៨, ៦៩ និង ៨៤ ។

លទ្ធផល​នេះ មាន​ន័យ​ថា បឹង​កេត ត្រូវ​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​នេះ ជាមួយ​ក្រុម Shan United ដោយសារ​មាន​ត្រឹម ៣​ពិន្ទុ​ដូចគ្នា ក្នុង ៥​ប្រកួត​កន្លងទៅ។ ចំណែក​ Ceres នឹង​ដឹក​ដៃ​ក្រុម Home United ឡើង​ទៅ​វគ្គបន្ត​។

សូមបញ្ជាក់ថា កាលពីជើងទី១ បឹងកេតបានទទួលបរាជ័យ ដោយ Ceres ដោយលទ្ធផល ៩-០ នៅទឹកដីប្រទេសហ្វីលីពីន៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;