Ronaldo យោង Real Madrid ឡើង​ទៅវគ្គ​បន្ត ក្នុង​លទ្ធផល​យ៉ាង​ប្រផុតប្រផើយ

  • 2018-04-11 23:01:04
  • ចំនួនមតិ

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ Cristiano Ronaldo គឺ​ជា​អ្នក​រក​គ្រាប់​ជ័យជម្នះ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ Real Madrid ទៅ​លើ Juventus ក្នុង​ការ​ប្រកួត​ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល ១-៣ ជើង​ទី​ពីរ វគ្គ ៨​ក្រុម​ចុងក្រោយ ពានរង្វាន់ UEFA Champions League កាលពី​យប់មិញ។ គ្រាប់​របស់​កីឡាករ​ព័រទុយហ្គាល់ គឺជា​បាល់​ប៉េណាល់ទី បន្ទាប់ពី​ក្រុម​ភ្ញៀវ​សេះ​បង្កង់ ស៊ុត​នាំ​មុខ ៣​គ្រាប់។

Ronaldo ស៊ុតប៉េណាល់ទីចុងម៉ោង ជួយ Real Madrid ឡើងទៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ (រូបភាព៖ Getting Images)

ការ​សម្រេច​របស់​អាជ្ញាកណ្ដាល​ក្នុង​ការ​ផ្ដល់​បាល់ ១១ម៉ែត្រ​ទៅ​ឲ្យ​ក្រុម​អធិរាជ​ស Real Madrid គឺ​ជា​រឿង​ដ៏​ចម្រូងចម្រាស​មួយ នៅ​ក្នុង​នា​ទី៩០​បូក ហើយ​អ្នក​ចាំទី Buffon ក៏​ទទួល​បាន​កាត​ក្រហម​ថែមទៀត។ ដោយសារ​ជើង​ទីមួយ Real យក​ឈ្នះ Juventus ០-៣ ដូច្នេះ សរុប​ទាំងពីរ​ជើង គឺ ៤-៣។

Ronaldo អបអរក្រោយ Real Madrid នាំមុខ Juventus ៤-៣ សរុបទាំងពីរជើង (រូបភាព៖ Getting Images)

ក្រុមភ្ញៀវ​យប់មិញ រក​បាន ដោយ​ខ្សែ​ប្រយុទ្ធ Mandzukic នៅ​នាទី២ និង ៣៧ ហើយ​គ្រាប់​ទី​៣ ជា​ការ​ស៊ុត​របស់ Matuidi នៅ​នាទី៦១។ លទ្ធផល​នេះ​ស្ទើរតែ ឈាន​ដល់​ការ​បន្ថែម​ម៉ោង១៥​នាទី​ពីរ​ដង​ទៅ​ហើយ តែ Real បាន​បាល់​ប៉េណាល់ទី ដែល​ធ្វើ​បាន​សម្រេច​នៅ​នាទី​៩០+២៕


ប្រភព៖ theguardian ប្រែ​សម្រួល៖ លាភ.