ទីតាំង​ស្តុក​ប្រេង​រាប់​លាន​លីត្រ នឹង​ត្រូវសាងសង់​ក្នុង​ខេត្ត​១នៅ​ទិស​និរតី​នៃ​​ប្រទេស

  • 2018-04-12 02:18:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​បង្កើត​ទីតាំង​ស្តុក​ប្រេង​ឥន្ធនៈ ដែល​មាន​សមត្ថភាព​ស្តុក​ប្រេង ៤​លាន​លីត្រ ត្រូវ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួង​ពាក់ព័ន្ធ​នានា ក្នុង​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​មួយ ដើម្បី​ធ្វើ​ការ​សាងសង់​នៅ​ភូមិ​ចង្ហាន់ ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត។ នេះ​ជា​ការ​ចុះផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​បរិស្ថាន​។

ផែនទីទីតាំងគម្រោងកន្លែងស្តុកប្រេងឥន្ធនៈ នៅភូមិ​ចង្ហាន់ ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត

កិច្ច​ប្រជុំ​ខាងលើ ត្រូវ​បាន​ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ទា ជុប អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុម​ការងារ​សម្របសម្រួល​ការ​វាយតម្លៃ​ហេតុ​ផល​ប៉ះ​ពាល់​បរិស្ថាន​សម្រាប់​វិស័យ​រ៉ែ និង​ថាមពេល​។

កិច្ចប្រជុំ​ដដែល​បាន​តម្រូវ​ឲ្យ​ម្ចាស់​គម្រោង ចុះ​បញ្ជី​បេឡា​សន្តិសុខ​សង្គម ដើម្បី​ឲ្យ​កម្មករ​ទទួល​បាន​អត្ថប្រយោជន៍​ពី​រាជរដ្ឋាភិបាល និង​ការពារ​ព្រៃ​កោងកាង​និង​ប្រព័ន្ធ​ព្រែក​នៅ​តំបន់​គម្រោង​ផងដែរ​។

លោក ទា ជុប

សូម​បញ្ជាក់​ថា ទីតាំង​ស្តុក​ប្រេង​របស់​ក្រុមហ៊ុន ប៉ាប៉ា ភេត្រូលៀម ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ទំហំ ១៣​ហិកតា ដែល​ត្រូវ​បាន​សិក្សា និង​រៀបចំ​របាយការណ៍​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា ស៊ី អ៊ី អេស ខូ អិលធីឌី (CES Co., LTD)​៕

រូបភាព៖ ក្រសួងបរិស្ថាន


អត្ថបទ៖ លាភ.