Vazquez បកស្រាយរឿង​ដួល​នៅ​ក្នុង​ប្រអប់​គ្រោះថ្នាក់​របស់ Juventus មុន​បាល់​១១ម៉ែត្រ

  • 2018-04-12 02:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ Lucas Vazquez បាន​បកស្រាយ​រឿង​ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់ ដែល​ធ្វើឲ្យ​អាជ្ញាកណ្ដាល ផ្ដល់​បាល់​ពិន័យ ១១​ម៉ែត្រ​ទៅ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ Real Madrid ក្នុង​ការ​ប្រកួត​ទល់នឹង Juventus ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល ១-៣ យប់មិញ។ Vazquez បាន​និយាយ​ថា ខ្សែ​ការពារ Medhi Benatia បាន​មកពី​ក្រោយ​ធ្វើ​គេ​ឲ្យ​ដួល។

Vazquez ដួលក្នុងប្រអប់គ្រោះថ្នាក់របស់ Juventus ក្នុងការប្រកួតជើងទី២ វគ្គ៨ក្រុម UCL (រូបភាព៖ Getting Images)
**«សួរ​ថា សម​ជា​បាល់​ប៉េណាល់ទី​អត់? ខ្ញុំ​ថា​ច្បាស់​ណាស់ ពេល Ronaldo បញ្ចូន​បាល់​មក​ឲ្យ​ខ្ញុំ​ក្នុង​ប្រអប់​គ្រោះថ្នាក់ ខ្ញុំ​បាន​រត់​ទៅ​ដើម្បី​ស៊ុត តែ​ខ្សែ​ការពារ(Juventus) មក​ពី​ក្រោយ ហើយ​បុក​ឲ្យ​ខ្ញុំ​ដួល។ គ្មាន​អ្វី​ត្រូវ​សង្ស័យ​ទេ»**។ នេះ​ជា​ការ​អះអាង​របស់ Vazquez ​។ ​ ការ​សម្រេច​គ្រាប់​បាល់​ពិន័យ ១១​ម៉ែត្​ររបស់ Real Madrid ដែល​ធ្វើបាន​ដោយ Cristiano Ronaldo ជា​គ្រាប់​បាល់​ដ៏​សំខាន់ ដែល​ជួយ​ឲ្យ​ក្រុម​អធិរាជ​ស យក​ឈ្នះ​ក្រុម​ភ្ញៀវ​សេះ​បង្កង់ ដោយ​លទ្ធផល​ពីរ​ជើង ៤-៣ (ជើង​ទីមួយ ០-៣) ក្នុង​វគ្គ​៨ក្រុម​ចុងក្រោយ​ ពានរង្វាន់ UEFA Champions League ។ ក៏ប៉ុន្តែ ការ​សម្រេច​ផ្ដល់​បាល់​ប៉េណាល់ទី​ចុង​ម៉ោង​នាទី​៩០បូក​នេះ បាន​បង្ក​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​ទាំង​ក្នុង​ទីលាន និង​ក្រោយ​ពេល​បញ្ចប់​ការ​ប្រកួត។ ក្នុង​នោះ Buffon អ្នកចាំទី​របស់ Juventus ទទួល​បាន​កាត​ក្រហម ដោយសារ​តែ​តវ៉ា​អាជ្ញា​កណ្ដាល​។

គួរបញ្ជាក់ថា ​ក្រុម​៤ ដែល​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ​ មាន Real Madrid, Liverpool, Bayern Munich និង Roma ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;