ដឹង​ថ្ងៃ​បើក​ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​លេខ៣​ ពី​ចោមចៅ​ទៅ​ខេត្ត​កំពត​ ជា​ផ្លូវការ​ហើយ

  • 2018-04-12 03:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​លេខ៣​ពី​ចោមចៅ ទៅខេត្ត​កំពត នៅថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១៨​ខាងមុខ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ពិធី​បើក​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះ​អាសន្ន​ស្ពាន​អាកាស​ស្តុប​ផ្សារ​ដីហុយ នាព្រឹក​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៨។

ផ្លូវជាតិ​លេខ៣ នៅ​ចំណុច​ថ្នល់បែកគូស ក្នុងខេត្តតាកែវ ត្រូវបានថតពីលើអាកាសកាលពីខែកក្កដា ឆ្នាំ២០១៧។ រូបថត៖ ក្រសួងសាធារណការ

សូមជម្រាប​ថា គម្រោង​ពង្រីក​ផ្លូវ​ជាតិ​លេខ៣​នេះ ត្រូវបាន​បែងចែក​ជា​២​កំណាត់ គឺ​កំណាត់​ផ្លូវ​ចោមចៅ-បែកគូស និង​កំណាត់​ផ្លូវ​បែកគូស-កំពត។ ផ្លូវ​ចោមចៅ-បែកគូស​នឹង​ត្រូវ​ពង្រីក​ពី២​គន្លង ទៅ​៤​គន្លង (២ទៅ ២មក) ដោយ​មាន​ទទឹង​សរុប ២៤,៥​ម៉ែត្រ។ ចំណែក​ឯ​កំណាត់​ផ្លូវពី​បែកគូស-កំពត នឹងត្រូវ​ពង្រីក​ទទឹង​ផ្លូវ​ដល់ ១២​ម៉ែត្រ ប៉ុន្តែមាន​២​គន្លង​ដដែល។ បច្ចុប្បន្ន​ផ្លូវជាតិ​លេខ៣ មាន​ទទឹងផ្លូវ​ពី ៩​ម៉ែត្រ ទៅ​១១ម៉ែត្រ​តែ​ប៉ុណ្ណោះ៕


អត្ថបទ៖ សំភី