តួ​លេខ​ពលករ​ខ្មែរ​ចេញ​ពី​ថៃ តាម​ច្រក​អន្តរជាតិ​ដូង នៅ​អំឡុង​ពេល​១​សប្ដាហ៍​នេះ

  • 2018-04-12 03:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក មិន លីដាហ្សាណូ នាយ​រង​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ដូង (ឡែម) ស្ថិត​នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​​ចូល​តាម​ច្រក​នេះ ក្នុង​មួយ​ថ្ងៃ​ៗ​ប្រមាណ​ជាង ២​ពាន់​នាក់ និង​ថ្ងៃ​ខ្លះ​ឡើង​ដល់​ជាង ៦ពាន់​នាក់​ឯណោះ ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ។ បើ​​គិត​ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ទី​១១ ខែ​មេសា មាន​ពលករ​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​ចំនួន ៣៤ ៩២១​នាក់។

លោក​នាយ​រង​ប៉ុស្តិ៍ បាន​បន្ត​ថា៖ “ការ​ចេញ​ពី​ថៃ​មក​ខ្មែរ​ច្រើន តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង ដោយ​សារ​សមត្ថកិច្ច​ប្រចាំ​ច្រក​នេះ​ទាំង​អស់ បាន​ជួយ​សម្រួល​ឲ្យ​ពួក​គាត់ ចេញ​ទៅ​ផ្ទះ​ស្រួល ដូច​ជា​ការ​បំពេញ​បែបបទ​ជា​ដើម​បាន​លឿន ណា​មួយ​ពួក​គាត់​រក​ប្រាក់​បាន​ច្រើន​ហើយ​ក៏​នាំ​គ្នា​សម្រុក​មក​លេង​ពេល​បុណ្យ​ចូល​ឆ្នាំ​តែ​ម្ដង”។

គួរ​បញ្ជាក់​ថា ច្រក​ទ្វារ​អន្តរជាតិ​ដូង ជា​ច្រក​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ ដោយ​​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ៗ មាន​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស​រាប់​រយ​នាក់​ឆ្លង​កាត់​ក្នុង​គោល​បំណង​ទៅ​រក​ការងារ ធ្វើ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជា​ដើម។ សម្រាប់​ឆ្នាំ​២០១៧​កន្លង​ទៅ តាម​ច្រក​ព្រំដែន​កម្ពុជា-ថៃ​នីមួយ​ៗ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ និង​បរទេស​បាន​ឆ្លង​កាត់​ជាង ៥​លាន​នាក់៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;