ADB បង្ហាញ​តួលេខ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ​២០១៨

  • 2018-04-12 03:53:19
  • ចំនួនមតិ

ចន្លោះមិនឃើញ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ព្យាករ​ថា ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នឹង​មាន​កំណើន​ ៧% ក្នុងឆ្នាំ​២០១៨ និង ២០១៩ ដោយសារ​ភាព​រឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ច​សកលលោក។ នេះ​បើ​តាម​របាយការណ៍​ស្ដីពី​ទស្សនៈ​វិស័យ​អភិវឌ្ឍន៍​អាស៊ី ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១១ ខែ​មេសា ឆ្នាំ​២០១៨​។

អគារវឌ្ឍនៈ

របាយការណ៍​ដដែល​បន្ត​ថា ទិន្នផល​ឧស្សាហកម្ម​របស់​កម្ពុជា ទំនង​ជា​បន្ត​កើន​ឡើង ៩,៦% នៅ​ឆ្នាំ​នេះ ជាមួយ​នឹង​ការ​ថមថយ​កំណើន​នៃ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង ដែល​អាច​កាត់​កង​ដោយ​កំណើន​ខ្ពស់​ជាង​មុន​ក្នុង​ឧស្សាហកម្ម​គ្រឿងអគ្គិសនី គ្រឿង​បន្លាស់​រថយន្ត កង់ អង្ករ និង​កៅស៊ូ ជាដើម​។

របាយការណ៍​នេះ​បន្ថែម​ថា កំណើន​ក្នុង​វិស័យ​សេវាកម្ម គឺ ៧,១% នៅ​ឆ្នាំ​២០១៨ ដោយសារ​ភ្ញៀវ​ទេសចរ​មាន​ចំនួន​ច្រើន។ ទន្ទឹម​នេះ អាកាសធាតុ​មាន​ភាព​អំណោយ​ផល​ដល់​កសិកម្ម​របស់​កម្ពុជា ដែល​ជំរុញ​កំណើន ១,៨% ក្នុង​ឆ្នាំ​នេះ​៕


ប្រភព៖ AKP ប្រែ​សម្រួល៖ លាភ.