រាល់​អ្នក​ដំណើរ​ដែល​ចាកចេញ​ពី​ជប៉ុន ត្រូវ​តែ​បង់​ពន្ធ​ជិត ១០​ដុល្លារ

  • 2018-04-12 04:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់​ពី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩ ខាង​មុខ រាល់​អ្នក​ដំណើរ​ទាំង​អស់ ពោល​ទាំង​ជនជាតិ​ជប៉ុន និង​បរទេស គឺ​ត្រូវតែ​បង់​ពន្ធ​សម្រាប់​ការ​ចាកចេញ ចំនួន ៩,៤០​ដុល្លារ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន ដោយ​បញ្ជាក់​ថា ច្បាប់​កំណត់​ពន្ធ​ថ្មី​នេះ ត្រូវ​បាន​អនុម័ត​ដោយ​សភា​ជប៉ុន​រួចរាល់​ហើយ។

អ្នក​ដំណើរ​ក្នុង​អាកាសយានដ្ឋាន​មួយ​នា​ប្រទេស​ជប៉ុន
ការ​បង់​ពន្ធ​ជិត ១០​ដុល្លារ​នេះ នឹង​ត្រូវ​អនុវត្ត​លើ​អ្នក​ដំណើរ​ទាំង​អស់​ដែល​ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស​ជប៉ុន ទាំង​តាម​យន្តហោះ និង​នាវា​ដឹក​ជញ្ជូន។ ប៉ុន្ដែ​លើកលែង​សម្រាប់​ក្មេង​អាយុ​ក្រោម ២​ឆ្នាំ និង​អ្នក​ដំណើរ​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ជើង​ហោះហើរ​នៅ​ក្នុង​ប្រទេស​ជប៉ុន ដោយ​មាន​រយៈពេល​កំណត់​ត្រឹមតែ ២៤​ម៉ោង​ប៉ុណ្ណោះ។

ទឹកប្រាក់​ដែល​ទទួល​បាន​ពី​ការ​យក​ពន្ធ​នេះ ប្រទេស​ជប៉ុន​នឹង​យក​ទៅ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម​សម្រាប់​ការ​ធ្វើ​ដំណើរ ដូចជា​ច្រក​ទ្វារ​សម្រាប់​ស្កេន ឧទ្យាន​ជាតិ ឬ​ទីតាំង​វប្បធម៌​ជាដើម ក្នុង​គោល​បំណង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;