ប្រទេស​អាស៊ាន​មួយ ​ចង់​ធ្វើ​ជា​ស្ពាន​សម្រាប់​ផ្សះផ្សាប្រទេស​ចិន និង​អាមេរិក​

  • 2018-04-12 08:36:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ឥណ្ឌូណេស៊ី​ មាន​បំណង​ធ្វើ​ជា​អ្នក​ផ្សះផ្សា​ភាព​តាន​តឹង​រវាង​មហាយក្ស​ចិន និង​សហរដ្ឋអាមេរិក។ នេះ​ជា​អ្វីដែល​លោក​ Luhut Pandjaitan ​រដ្ឋមន្ត្រី​កិច្ចការ​សមុទ្រ​ឥណ្ឌូណេស៊ី​ ប្រាប់​ទៅ​កាន់​លោក Wang Yi​រដ្ឋមន្ត្រី​ការ​បរទេស​ចិន ក្នុង​ជំនួបមួយ នាទីក្រុង​ប៉េកាំង​ នៅ​ថ្ងៃ​ទី ១២ មេសា​នេះ។

លោក​ Luhut Pandjaitan(ឆ្វេង)​ ចាប់​ដៃ​ជាមួយ​លោក Wang Yi(ស្តាំ) នៅ​ថ្ងៃ ១២​ មេសា ឆ្នាំ ២០១៨ ក្នុង​វិមាននៅទីក្រុង​ប៉េកាំង (រូបភាព៖ CGTN)
ការ​លើក​ឡើង​របស់​លោក Pandjaitan បាន​ធ្វើ​ឡើង ខណៈ​ដែរ​ប្រទេស​ចិន និង​អាមេរិក​មាន​បញ្ហា​ពាណិជ្ជកម្ម​ជា​មួយ​គ្នា។

គួរ​រម្លឹក​ថា​ ប្រទេស​ចិន និង​សហរដ្ឋអាមេរិក បាន​ប្រឈម​មុខ​ដាក់​គ្នា​កាន់តែ​ខ្លាំង​ហើយ​លើ​បញ្ហា​ពាណិជ្ជកម្ម ដែល​បាន​ផ្ទុះ​ឡើង​នៅ​ចាប់​តាំង​ពី​ដើម​ឆ្នាំ២០១៨ រហូត​មក​ដល់​បច្ចុប្បន្ន។ បញ្ហា​នេះ ដំបូង​ផ្ដើម​ពី​ក្រុង​វ៉ាស៊ីនតោន ដែល​បាន​ដំឡើង​ពន្ធ​លើ​ផ្ទាំង​កញ្ចក់​សូឡា បន្ទាប់​មក​ទៀត ដំឡើង​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម និង​ចុងក្រោយ​នេះ បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន ដែល​មាន​ទំហំ​ដល់ ៦០​ពាន់​លាន​ដុល្លារ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;