សញ្ញា​ទាំង​៦​នេះ អាច​បញ្ជាក់​ថា ទូរសព្ទ​របស់​អ្នក​ត្រូវ​គេ Hack ហើយ!

  • 2018-04-17 07:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្មាតហ្វូន​ដែល​អ្នក​កាន់​ប្រើ​រាល់​ថ្ងៃ អាច​ត្រូវ​គេ Hack ដោយ​មិន​ដឹង​ខ្លួន ដើម្បី​លួច​យក​នូវ​ឯកសារ​សំខាន់ៗ​ដូចជា លេខ​សម្ងាត់​គណនី​ធនាគារ រូបភាព វីដេអូ ឬ​អ៊ីម៉ែល ជា​ដើម។ តើ​ធ្វើ​យ៉ាង​ទើប​ដឹង​ថា ទូរសព្ទ​ត្រូវ​គេ Hack?

ថ្ងៃ​នេះ Kley Kley សូម​លើក​យក ៦​ចំណុច ដើម្បី​ដឹង​ថា ទូរសព្ទ​មាន​គេ Hack៖

១. ទូរសព្ទ​ឆាប់​អស់​ថ្ម​ជាង​មុន៖ នេះ​អាច​បណ្ដាល​មក​ពី​មាន​កម្មវិធី​មេរោគ​ណា​មួយ​ត្រូវ​បាន​ដំឡើង​យ៉ាង​សម្ងាត់​នៅ​ក្នុង​ទូរសព្ទ។

២.ទូរសព្ទ​ឡើង​កម្ដៅ​ខុស​ធម្មតា៖ ប្រសិន​បើ​អ្នក​មិន​បាន​ប្រើ ហើយ​ទូរសព្ទ​ចេះ​តែ​ក្ដៅ នោះ​អាច​ជា​សញ្ញា​បង្ហាញ​ប្រាប់​ថា មាន​កម្មវិធី​សម្ងាត់​ណា​មួយ​មិន​ល្អ​កំពុង​លួច​ដំណើរការ​ក្នុង​ទូរសព្ទ។

៣.នៅ​សុខៗ​ទូរសព្ទ​ដំណើរការ​ដោយ​ខ្លួន​ឯង (បិទ​បើក​ម៉ាស៊ីន ហៅ​ចេញ​ចូល​ទូរសព្ទ ឬ​បើក​កម្មវិធី)៖ លក្ខណៈ​នេះ​អាច​បណ្ដាល​មក​ពី​កត្តា​២​យ៉ាង ដោយ​ទី​១​ប្រព័ន្ធ​ទូរសព្ទ​គាំង​ខូច និង​ទី​២​គឺ​មាន​គេ Hack ទូរសព្ទ​អ្នក។

៤.ស្រាប់​តែ​លេច​ចេញ​នូវ​លេខ​ទូរសព្ទ​ប្លែកៗ​នៅ​ក្នុង​កន្លែង​ហៅ​ចេញ​ចូល​ទូរសព្ទ (Recent Calls)

៥.មិន​អាច​បិទ​គ្រឿង​ទូរសព្ទ ហើយ​បែរ​ទៅ​ជា​បើក​ចេញ​កម្មវិធី​ផ្សេង​ទៅ​វិញ

៦.មាន​ឮ​សំឡេង​រំខាន ពេល​កំពុង​និយាយ​ទូរសព្ទ ខុស​ប្លែក​ពី​រាល់​ដង (បើ​ទោះ​ជា​នៅ​កន្លែង​មាន​សេវា​ពេញ)។

ចុះ​ធ្វើ​ដូចម្ដេច ដើម្បី​ការពារ​កុំ​ឲ្យ​គេ Hack បាន? វិធី​ការពារ​មាន​ដូច​ជា៖

  • ប្រសិន​បើ​អ្នក​ទទួល​បាន​សារ​ដែល​មាន​ភ្ជាប់​ជាមួយ​តំណ Link មិន​ប្រក្រតី សូម​កុំ​បើក​វា​ឲ្យ​សោះ

  • ក្នុង​ករណី​សាក​ថ្ម​ទូរសព្ទ​ជាមួយ​កុំព្យូទ័រ​របស់​អ្នក​ដទៃ ត្រូវ​រើស​យក​មុខងារ "Only Charging" ហើយ​បិទ​ចោល​នូវ​មុខងារ​បញ្ជូន​ឯកសារ​ពី​ទូរសព្ទ​ទៅ​ឧបករណ៍​ផ្សេង

  • កុំ​ប្រើ​មុខងារ​ចងចាំ​លេខ​សម្ងាត់​នៅ​លើ​ទូរសព្ទ (Remember Passwords)

  • មិន​ត្រូវ​បើក​ទូរសព្ទ​ឲ្យ​ភ្ជាប់ Wi-Fi ស្វ័យប្រវត្តិ​នោះ​ទេ ពោល​គឺ​ពេល​ចង់​ភ្ជាប់ ត្រូវ​រើស​យក Wi-Fi Network ណា​មួយ​ដែល​ស្គាល់​ច្បាស់លាស់

  • មិន​ត្រូវ​ប្រើ Wi-Fi សាធារណៈ​តែ​ផ្ដេសផ្ដាស។ គួរ​ប្រើ Wi-Fi ដែល​មាន​ភ្ជាប់​លេខ​សម្ងាត់

  • កុំ​ទិញ​ទំនិញ​អនឡាញ ឬ​ដោះដូរ​ប្រាក់ តាម​រយៈ Wi-Fi សាធារណៈ

  • ប្រសិន​បើ​អ្នក​ប្រើ​ទូរសព្ទ​ដំណើរការ​ដោយ Android គួរ​ដំឡើង​កម្មវិធី​កម្ចាត់​មេរោគ

  • ចាក់​សោ​ទូរសព្ទ​ដោយ​ប្រើ​លេខ​សម្ងាត់៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;