ចិន​បញ្ជូន​នាវា​ដឹក​យន្តហោះ និង​នាវា​ចម្បាំង ៥០​គ្រឿង ទៅ​ធ្វើ​សម​យុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង

  • 2018-04-12 09:55:09
  • ចំនួនមតិ

ចន្លោះមិនឃើញ

កងទ័ព​ជើងទឹក​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន កាលពី​ថ្ងៃ​ទី១១ ខែ​មេសា ២០១៨ ម្សិលមិញ បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ Liaoning និង​នាវា​ចម្បាំង​ចំនួន ៥០​គ្រឿង ទៅ​ធ្វើ​សម​យុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ នៅ​សមុទ្រ​ចិន​ខាងត្បូង។ ក្រៅ​ពី​នាវា​ផ្ទុក​យន្ត​ហោះ និង​នាវា​ចម្បាំង នៅ​មាន​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ផង​ដែរ។ សម​យុទ្ធ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ពាក្យ​ស្លោក "ត្រៀម​ខ្លួន​ដើម្បី​ប្រយុទ្ធ និង​ឈ្នះ​លើ​សង្គ្រាម"។

នាវា​ដឹក​យន្តហោះ Liaoning របស់​ចិន

ការ​ធ្វើ​សម​យុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ មាន​រយៈពេល ៣​ថ្ងៃ គី​ពី​ថ្ងៃ​ទី១១ ដល់ ១៣ ខែ​មេសា ២០១៨។ ការ​ធ្វើ​សម​យុទ្ធ​នេះ គឺ​ស្រប​ពេល​ដែល​នាវា​ដឹក​យន្តហោះ USS Theodore Roosevelt របស់​អាមេរិក កំពុង​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ដែន​ទឹក​ជម្លោះ នៃ​សមុទ្រ​ចិន​ខាងត្បូង៕

វីដេអូ​កងទ័ព​ចិនធ្វើ​សម​យុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង


ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា