កម្ពុជា​សម្រេច​លើកលែង​ពន្ធ​បន្ថែម​លើ​ទំនិញ​មួយ​ចំនួន រយៈពេល​២ឆ្នាំ

  • 2018-04-13 06:10:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បានឲ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​លើកលែង​អាករ​បន្ថែម​លើ​មុខទំនិញ​អាហារ​មូលដ្ឋាន​ចាំបាច់​ប្រចាំថ្ងៃ រួមមាន ត្រី សាច់ និង​គ្រឿងទេស​មួយ​ចំនួន​សម្រាប់​រយៈពេល​២​ឆ្នាំ គឺ​នៅ​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩។

បើ​តាម​សេចក្ដីប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច បណ្ដា​អាហារ​មួយ​ចំនួន ដែល​ត្រូវ​បាន​លើកលែង​អាករ​បន្ថែម​នោះ​រួមមាន សាច់​គោ ក្របី ពពែ មាន់ ទា ចៀម ជ្រូក (​ទាំង​សាច់​ស្រស់ និង​កែច្នៃ​) ស៊ុត ត្រី​ទឹកសាប និង​ទឹកប្រៃ​គ្រប់​ប្រភេទ រួម​ទាំង​បង្កង បង្គា កំពឹស ក្ដាម និង​សិប្បីជាតិ​គ្រប់​ប្រភេទ ទោះបីជា​សាច់​ស្រស់ និង​កែច្នៃ​។ ជាមួយ​នេះ គ្រឿងទេស​ដូចជា​ស្ករ​គ្រប់​ប្រភេទ ដែល​មិន​មាន​លក្ខណៈ​ជា​ស្ករ​គ្រាប់ អំបិល​គ្រប់​ប្រភេទ ទឹកត្រី និង​ទឹកស៊ីអ៊ីវ​ក៏​ត្រូវ​បាន​លើកលែង​ពន្ធអាករ​បន្ថែម​ដូចគ្នា​ផង​ដែរ៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;