ស៊ីដនី នឹង​ត្រូវ​បំបែក​ជា​ទីក្រុង​តូចៗ​ចំនួន​៣ ដោយសារ​...

  • 2018-04-13 03:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​អូស្ត្រាលី បាន​ប្រកាស​អំពី​គម្រោង​ថ្មី​មួយ​ជា​ប្រវត្តិសាស្ត្រ​គឺ​ការ​បំបែក​ទីក្រុង​ស៊ីដនី ទៅ​ជា​ទីក្រុង​ចំនួន​៣ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ។

គម្រោង​បំបែក​ក្រុង​ស៊ីដនី មាន​​បំណង​​ចង់​ដោះស្រាយ​នូវ​បញ្ហា​ចម្បងៗ​មួយ​ចំនួន ដូចជា កំណើន​ប្រជាជន​ដ៏​លើសលប់ ការ​ឡើង​ថ្លៃ​តម្លៃ​ផ្ទះ​សម្បែង និង​ភាព​កកស្ទះ​ចរាចរណ៍។ គណៈកម្មាធិការ​ដីធ្លី​ក្រុង​ស៊ីដនី បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ស៊ីដនី​ត្រូវ​បាន​បំបែក ប្រជា​ពលរដ្ឋ​នឹង​អាច​ទទួល​បាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែង​​រក​ការងារ​ធ្វើ ទិញ​ផ្ទះ និង​ជាវ​សេវាកម្ម​ផ្សេងៗ​ជា​ដើម។

ទីក្រុង​ចំនួន​៣ ដែល​​នឹង​ត្រូវ​បំបែក​ចេញ​ពី​ស៊ីដនី នឹង​មាន​ឈ្មោះ​ថា Eastern Harbour City, Central River City និង Western Parkland City៕

ប្រភព៖ CNN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;