រ៉ឺម៉ក​កង់​បី​ថ្មី​នៅ​សៀមរាប បញ្ចុះ​តម្លៃ​ពិសេស ពេល​ជិះ​ក្នុង​ថ្ងៃ​អង្គរ​សង្ក្រាន្ត

  • 2018-04-13 06:17:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រិយមិត្ត​ជាច្រើន​ បាន​​ជួប​ប្រទះ​រឿង​ជិះ​រ៉ឺម៉ក​កង់​បី​ឡើង​ថ្លៃ​កប់​ពពក ពេល​មក​លេង​អង្គរ​សង្ក្រាន្ត​នៅ​សៀមរាប​ម្ដងៗ។ ខុស​ពី​ឆ្នាំ​មុនៗ អ្នក​មក​លេង​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ មិន​បាច់​ត​ថ្លៃ​ស្ងួត​បំពង់​ក ​រឹត​តែ​លែង​ឈឺ​ក្បាល​ខ្លាច​អស់​លុយ​ច្រើន ពេល​ជិះ​រ៉ឺម៉ក​កង់​បី​ជុំវិញ​ក្រុង​សៀមរាបទៀត​ហើយ ក្រោយ​លេច​វត្តមាន​រ៉ឺម៉ក​កង់​បី​ផ្លូវ​ការ​របស់​ក្រុមហ៊ុន Grab ដែល​ផ្ដល់​តម្លៃ​ជិះ​ថេរ មិន​ចេះ​ឡើង​ថ្លៃ​ទោះ​ថ្ងៃ​បុណ្យ​ទាន និង​កំពុង​ផ្ដល់​ប្រូម៉ូសិន​ពិសេស​ ស្ទើរ​តែ​ជិះ​មិន​អស់​លុយ​ទៀត​ផង។

Grab ដែល​ធ្លាប់​តែ​មាន​នៅ​ភ្នំពេញ​នោះ ពេល​នេះបាន​មក​ដល់​សៀមរាបហើយ ដោយ​មាន ២ ជម្រើស ពោល​គឺ ជិះ​រ៉ឺម៉ក​កង់​បី​ធម្មតា (GrabRemorque) និង ម៉ៅ ឬ​ជួល​រ៉ឺម៉ក​កង់​បី​ដាច់ ១០ ម៉ោង​ក្នុង​មួយ​ថ្ងៃ (GrabRent Remorque) តម្លៃ ៨ម៉ឺនរៀល

ពេល​ហៅ Grab មិន​ថា​ជិះ ឬ​ជួល​ដាច់​ពេញ​ថ្ងៃ​នោះ​ទេ អ្នក​នឹង​បាន​ការ​បញ្ចុះ​តម្លៃ ៨០០០ រៀល ដោយ​ប្រើ​កូដ SIEMREAP ខណៈ​ដែល​កូដ SIEMREAP នេះ អាច​ប្រើ​បាន​តែ ២ ដង​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ហើយ​មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​ទី ១ មេសា ដល់ ៣១ ឧសភា ២០១៨

មាន​ន័យ​ថា បើ​អ្នក​ជិះ​អស់​ត្រឹម ឬ​ក្រោម ៨០០០ រៀល មិន​បាច់​បង់​លុយ​ឡើយ។ តែ​បើ​ជិះ​អស់​លើស​ពី ៨០០០ រៀល នោះ​លុយ​ត្រូវ​បង់ គឺ​ថ្លៃ​ធ្វើ​ដំណើរ​សរុប ដក ៨០០០ រៀល​ចេញ។ ឧទាហរណ៍ ថ្លៃ​ធ្វើ​ដំណើរ​សរុប ២០ ០០០ រៀល អ៊ីចឹង​លុយ​ត្រូវ​បង់​គឺ ១២ ០០០ រៀល។

កូដ SIEMREAP នេះ ប្រើ​បាន​សម្រាប់​តែ​រ៉ឺម៉ក​កង់​បី​នៅ​ខេត្ត​សៀមរាប​ប៉ុណ្ណោះ។ សម្រាប់​អ្នក​មិន​ទាន់​មាន Grab app សូម​ចុច​ត្រង់​នេះ​ដើម្បី​ដោនឡូត។ សូម​មើល​វីដេអូ​ពី​របៀប​ហៅ​តាក់ស៊ី Grab ជិះ៖

អត្ថបទ៖ សុផាត

អត្ថបទថ្មី
;