ពីរ​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​សង្ក្រាន្ត​ថៃ៖ ស្លាប់​ជិត ១០០​នាក់ របួស​ជាង ១០០០​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

  • 2018-04-13 07:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ត្រឹម​រយៈពេល ២​ថ្ងៃ​ដំបូង នៃ​ថ្ងៃ​សង្ក្រាន្ត​របស់​ថៃ មាន​មនុស្ស ៩៩​នាក់​បាន​ស្លាប់ និង ១០៨៥​នាក់​បាន​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Arkhom Termpittayapaisith រដ្ឋមន្រ្តី​ក្រសួង​ដឹក​ជញ្ជូន​ថៃ នៅ​ថ្ងៃ​ទី១៣ ខែ​មេសា ២០១៨​នេះ។

លោក​រដ្ឋមន្រ្តី​ដឹក​ជញ្ជូន​ថៃ​បាន​បញ្ជាក់​ថា ៤៣% នៃ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​មក​ពី​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង ២៤% ដោយសារ​បើក​លើស​ល្បឿន​កំណត់។ លោក​បន្ថែម​ថា កាលពី​ថ្ងៃទី១២ ខែ​មេសា ២០១៨ ម្សិលមិញ មាន​គ្រោះថ្នាក់​ចរាចរណ៍ ៥៧៩​ករណី បណ្ដាល​ឲ្យ​ស្លាប់ ៦០​នាក់ និង​របួស ៦២៤​នាក់៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;