Samsung ក្ដោប​ការ​នាំ​ចេញ​ធំ​បំផុត​នៅ​ប្រទេស​វៀតណាម

  • 2018-04-13 07:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Samsung គឺ​ជា​ក្រុមហ៊ុន​ធំ​បំផុត​នៅ​ប្រទេស​វៀតណាម ដោយ​កាល​ពី​ឆ្នាំ​ទៅ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​នេះ​កើប​ចំណូល​សរុប​បាន ៥៨​ពាន់​លាន​ដុល្លារ។ នៅ​វៀតណាម Samsung បាន​ចំណាយ​ថវិកា​វិនិយោគ​ចំនួន ១៧​ពាន់​លាន​ដុល្លារ។

Samsung មាន​រោងចក្រ​ធំៗ​ចំនួន​២ នៅ​វៀតណាម គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត Thai Nguyen និង​ខេត្ត Bac Ninh។ រោង​ចក្រ​ដ៏​ធំ​ទាំង​២ មាន​បុគ្គលិក​សរុប​ជាង ១០​ម៉ឺន​នាក់​ឯណោះ។ គ្រាន់​តែ Samsung មួយ​បាន​ក្ដោប​យក​ទីផ្សារ​នាំ​ចេញ​របស់​វៀតណាម ១/៣ នៃ​តម្លៃ​នាំ​ចេញ​សរុប ២១៤​ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៧។

អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន​យក្ស​របស់​កូរ៉េ​ខាង​ត្បូង​នេះ​បាន​ធ្វើ​ឲ្យ​វៀតណាម​ក្លាយ​ជា​អ្នក​នាំ​ចេញ​ស្មាតហ្វូន​ធំ​លំដាប់​ថ្នាក់​ទី​២​លើ​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន។ ដោយ​ឡែក ខេត្ត​២​ដែល​ជា​ទីតាំង​របស់​រោងចក្រ Samsung ក៏​ក្លាយ​ជា​ខេត្ត​ដែល​មាន​ជាង​គេ​នៅ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ៕

ប្រភព៖ The Economist ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;