គ្រាប់​បែក​ដែល​រក​ឃើញ​នៅ​បាត់ដំបង តាម​ពិត​ជា​ដែកកេះ​សោះ

  • 2018-04-13 08:20:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ករណី​ដែល​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន បាន​ចុះ​ផ្សាយ​ថា មាន​ករណី​ប្រទះ​ឃើញ​គ្រាប់​បែក​នៅ​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង នោះ មិន​មែន​ជា​ការ​ពិត​ឡើយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៨។

រូបភាព៖ នគរបាល​ខេត្តបាត់ដំបង​ និង​ក្រុម​ការងារ​ប្រតិកម្មរហ័ស
លោក​ស្នងការ ប្រាប់​ថា វា​មិន​មែន​ជា​គ្រាប់​បែក​ដៃ​ទេ គឺ​គ្រាន់​តែ​ជា​ដែកកេះ​សម្រាប់​ដុត​បារី​ប៉ុណ្ណោះ ដែល​មាន​ទ្រង់ទ្រាយ​ស្រដៀង​គ្នា​ទៅ​នឹង​គ្រាប់​បែក។ លោក​ស្នងការ បន្ត​ថា ដោយ​សារ​តែ​ការ​ភាន់ច្រឡំ ទើប​ប្រជា​ពលរដ្ឋ​ដែល​ប្រទះ​ឃើញ បាន​រើស​ដែកកេះ​ទៅ​ប្រគល់​ជូន​សមត្ថកិច្ច​កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៨ ក្នុង​ភូមិ​ម្នាស់កាល ឃុំ​អូរដា ស្រុក​កំរៀង៕
រូបភាព៖ នគរបាល​ខេត្តបាត់ដំបង​ និង​ក្រុម​ការងារ​ប្រតិកម្មរហ័ស
រូបភាព៖ នគរបាល​ខេត្តបាត់ដំបង​ និង​ក្រុម​ការងារ​ប្រតិកម្មរហ័ស
រូបភាព៖ នគរបាល​ខេត្តបាត់ដំបង​ និង​ក្រុម​ការងារ​ប្រតិកម្មរហ័ស
រូបភាព៖ នគរបាល​ខេត្តបាត់ដំបង​ និង​ក្រុម​ការងារ​ប្រតិកម្មរហ័ស

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;