ទិដ្ឋភាព​ពិធី​ទទួល​ទេវតា​ឆ្នាំថ្មី នៅ​ប្រាសាទ​បាយ័ន ខេត្ត​សៀមរាប ព្រឹកនេះ

  • 2018-04-14 03:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នា​ព្រឹក​ថ្ងៃ​ទី១៤ ខែមេសា ឆ្នាំ២០១៨ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ព្រះរាជពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស បាន​​រៀបចំ​គ្រឿងសក្ការបូជាសម្រាប់ទទួល​​ទេវតាឆ្នាំថ្មី ឆ្នាំ​ច ព្រះនាម មហោទរាទេវី បុត្រីទី៧ នៃកបិលមហាព្រហ្ម ដែល​យាង​ចុះ នា​វេលា​ម៉ោង ៩:១២នាទី​ព្រឹក។

ចំណែក​នៅ​ទីធ្លា​មុខ​ប្រាសាទ​បាយ័ន ខេត្ត​សៀមរាប ក៏​មាន​ការ​រៀបចំ​ពិធី​ទទួល និង​អំណរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី ដូចគ្នា​ដែរ ដោយ​មាន​ការ​ចូលរួម​ពី​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រះសង្ឃ និង​មន្រ្ដី​រាជរដ្ឋាភិបាល​មួយចំនួន​ផងដែរ។

ខ្លីៗ សូម​បង្ហាញ​ទិដ្ឋភាព​នៃ​ពិធី​នោះ ដូច​ខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;