រុស្ស៊ី៖ ការ​វាយ​ប្រហារ​របស់​អាមេរិក អង់គ្លេស និង​បារាំង​លើ​ស៊ីរី គឺ​ជា​អំពើ​ឈ្លានពាន

  • 2018-04-14 16:19:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ៉្លាឌឺមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី នឹង​​ទាមទារ​ឲ្យ​មាន​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជា​​បន្ទាន់​មួយ​នៅ​អង្គការ​សហប្រជាជាតិ ក្រោយ​ពី​​អាមេរិក អង់គ្លេស និង​បារាំង បាន​បើក​ការ​វាយ​ប្រហារ​​ប្រទេស​ស៊ីរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៨។

ប្រធានាធិបតី​រុស្ស៊ី បាន​ចាត់​ទុក​ការ​វាយ​ប្រហារ​នេះ​ជា​​ការ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ទង្វើ​ឈ្លានពាន ហើយ​ជា​ការ​បំផ្លាញ​នៃ​ប្រព័ន្ធ​ទំនាក់ទំនង​អន្តរជាតិ ដែល​នឹង​ធ្វើ​ឲ្យ​មហន្តរាយ​នៅ​ស៊ីរី​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។ លោក ពូទីន បាន​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា រឿង​ដែល​រដ្ឋាភិបាល​ស៊ីរី​ប្រើប្រាស់​អាវុធ​គីមី​ដាក់​ប្រជាជន​នៅ​ក្នុង​ក្រុង Douma គឺ​មិនមែន​ជា​ការ​ពិត​ឡើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក​ Bashar Assad បាន​ឲ្យ​ដឹង​ថា ប្រទេស​របស់​លោក​នឹង​ធ្វើ​ការ​សងសឹក​វិញ​ជា​ក់​ជា​មិន​ខាន​ ក្រោយ​ពី​ទទួល​រង​ការ​វាយ​ប្រហារ​នេះ។ លោក Assad បាន​សរសេរ​បង្ហោះ​តាម​គណនី Twitter ថា៖ "មនុស្ស​ល្អ​នឹង​មិន​ត្រូវ​គេ​ប្រមាថ​ឡើយ"៕

ប្រភព៖ USAtoday ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;