សាកសពនាវា​​អាយុ​កាល​រាប់​សិប​ឆ្នាំ ប្រវែង​៧០ម៉ែត្រ ត្រូវ​បាន​រក​ឃើញ​​ក្នុងដែនសមុទ្រខ្មែរ

  • 2018-04-15 03:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាកសពនាវា ដែលមាន​អាយុកាល​រាប់​សិប​ឆ្នាំ ត្រូវបាន​ក្រុម​អ្នក​មុជ​ទឹក​ស្ម័គ្រចិត្ត​កម្ពុជា ប្រទះ​ឃើញ​ក្នុង​បាត​សមុទ្រ នៃ​ដែន​សមុទ្រ​កម្ពុជា អំឡុង​ពេល​ប្រតិបត្តិការ​ស្រាវជ្រាវ​ជីវៈចម្រុះ​ក្នុង​បាតសមុទ្រ កាលពី​ពេល​ថ្មីៗ​នេះ។

លោក​ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការ​រងកងទ័ព​ជើងទឹក មេបញ្ជាការ​ទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការ​ជាតិ សន្តិសុខ​លម្ហ​សមុទ្រ និងជា​ប្រធាន​ក្រុម​ការងារ​អ្នកមុជ​ទឹកស្ម័គ្រចិត្ត​កម្ពុជា បានប្រាប់​​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល ​នៅ​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នេះ​ថា "ក្រុមអ្នកមុជទឹកស្ម័គ្រចិត្តកម្ពុជាយើង បានប្រទះ​ឃើញ សព​នាវា​ដែល​មាន​អាយុកាល​រាប់​សិនឆ្នាំ ប្រវែងប្រមាណ ៧០ម៉ែត្រ ដែល​បាន​លិច ក្នុងដែន​សមុទ្រខ្មែរ"។

ឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់​បន្ថែមថា "សពនាវានេះ ត្រូវបាន​ប្រទះ​ឃើញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ យើងមិនទាន់ដឹងច្បាស់ថា នាវានេះ ជាប្រភេទនាវាអ្វី ហើយត្រូវ​បាន​លិច​ក្នុងសម័យ​កាល​ណា​នោះ​ទេ ព្រោះថា​សព​នាវា​​ មាន​អាយុកាលរាប់សិប​ឆ្នាំ ត្រូវបាន​ផ្កាថ្មដុះពីលើ ខាងក្នុង​មាន​ហ្វូងមច្ឆា និងជីវៈចម្រុះ​ជាច្រើន។ ហើយពេលនេះ​ដែរ ក្រុមការងារយើង កំពុងធ្វើការបន្ត​សិក្សា​ស្រាវជ្រាវ អំពី​អត្តសញ្ញាណ និងអាយុកាល​របស់​នាវានេះ"។

ចុច​អាន​អត្ថបទ​ទាក់ទង៖ កម្ពុជា បន្ត​​យក​​ថ្ម​សិប្បនិម្មិត ទៅ​​ទម្លាក់​​ចូលបាត​​សមុទ្រ

សូម​ទស្សនា​រូបភាព​ជា​ច្រើន​សន្លឹក បង្ហាញ​ពីសាកសព​នាវា​នោះ ដូច​ខាងក្រោម៖

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;