ក្រសួង​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្រ្ដាក់ រយៈពេល ៣ថ្ងៃ

  • 2018-04-15 03:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ធ្វើ​ការ​តាមដាន និង​សង្កេត​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ថា នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​មេសា​នេះ មាន​សម្ពាធ​ទាប​មួយ​បាន​កើត​ឡើង និង​កំពុង​ស្ថិត​នៅ​លើ​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា។

ក្រសួង​បាន​ព្យាករ​ថា ឥទ្ធិពល​របស់​សម្ពាធ​ទាប​នេះ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន នៅ​ស្ទើរ​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី១៥ ខែមេសា​នេះ រហូត​ដល់​ថ្ងៃ​ទី២២ ខែមេសា ឆ្នាំ២០១៨។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ​ក៏​បានប្រកាស​ឲ្យ​ប្រជា​ពលរដ្ឋ​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ និងខ្យល់​កន្រ្ដាក់​ នៅ​ពេល​មេឃ​រក​កល​ភ្លៀង ជា​ពិសេស​នៅ​តាម​បណ្ដា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្ដាល ភាគ​ពាយ័ព្យ រយៈពេល ៣ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់​ទី១៧ ខែមេសា ឆ្នាំ​២០១៨៕


អត្ថបទ៖ សោភា