Man City ឈ្នះ​ពាន Premier Leauge ក្រោយ Man Utd ចាញ់​យប់មិញ

  • 2018-04-16 00:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ទី​បំផុត Manchester City បាន​ក្លាយ​ជា​ក្រុម​ជើងឯកលីគ​កំពូល​អង់គ្លេស (English Premier League) រដូវកាល ២០១៧-២០១៨ ដោយ​ស្វ័យ​ប្រវត្តិ ក្រោយ​ក្រុម​លេខ២ Manchester United ប្រកួត​ចាញ់​ក្រុម West Brom ១-០ កាលពី​យប់មិញ។

កីឡាករ​ Man Utd ក្រោយ​ West Brom ស៊ុត​ចូល​យប់មិញ
លទ្ធផល​នេះ មានន័យថា Man Utd ចាញ់​ពិន្ទុ​ក្រុម Man City ដល់​ទៅ ១៦ពិន្ទុ ខណៈរដូវកាល​នេះ នៅ​សល់​តែ ៥ប្រកួត​ទៀត​ប៉ុណ្ណោះ ទោះ​ Man Utd ឈ្នះ​ទាំង​អស់ ហើយ Man City ចាញ់​ទាំង​អស់ ក៏​តាម​គ្នា​មិន​ទាន់​ដែរ (៥ប្រកួត = ១៥ពិន្ទុ បើឈ្នះ​ទាំង​អស់)។

ការ​ឈ្នះ​ជើង​ឯក​របស់ Man City នា​ពេល​នេះ ជា​ការ​ឈ្នះ​លើក​ទី៣ ក្នុង​រយៈ​ពេល​ ៧រដូវកាល​ចុងក្រោយ ហើយ​ក៏​ជា​ការ​ឈ្នះ​ជា​លើក​ទី៥ ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ក្លឹប​ផងដែរ៕

Man City បង្ហោះ​រូប​ឈ្នះ​ពាន នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​ខ្លួន ក្រោយ Man Utd ចាញ់
តារាង​ពិន្ទុ​ក្រុម​កំពូល​ទាំង ៧៖

ទស្សនា​វីដេអូហាយឡាយ Man Utd ចាញ់ West Brom ១-០ កាលពីយប់មិញ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;