រក​ឃើញ​ជើង​ឯក​នៃ​ការ​ប្រណាំង​រទេះ​គោ-ក្របី ដណ្តើម​ប្រាក់​លាន​ពី​ ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត

  • 2018-04-17 04:27:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៦​មេសា​ម្សិល​មិញ ម្ចាស់​រទេះ​គោ-ក្របី ចំនួន​៣​នាក់ បាន​ក្លាយ​ជា​ជើង​ឯក ក្នុង​ចំណោម​ម្ចាស់​រទេះ​គោ-ក្របី​ចំនួន​៤៥​គូ (៣​ប្រភេទ​ផ្សេងៗ​គ្នា) ដែល​បានចូលរួម​ការ​ប្រកួតដើម្បី​ដណ្តើម​ប្រាក់​លាន​ពី​ ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត នៅខេត្តសៀមរាប ។

ជយ​លាភី​ទាំង​៣​មាន​៖

ផ្នែក​រទេះ​គោ​កង់​ប្រពៃ​ណីៈ

-លេខ​១ ៖ រទេះ​គោ​ពាក់​ស្លាក​លេខ ​២​ ប​រ​ដោយ​ឈ្មោះ ពៅ សេត

-លេខ​២ ៖ រទេះ​គោ​ពាក់​ស្លាក​លេខ​ ៦​ បរ​ដោយ​ឈ្មោះ រស់ សាវុធ

-លេខ​៣ ៖ រទេះ​គោ​ពាក់​ស្លាក​លេខ ​៤ បរ​ដោយ​ឈ្មោះ ខ្លិញ ឃ្លីម

-លេខ​៤ ៖ រទេះ​គោ​ពាក់​ស្លាក​លេខ​ ៧ បរ​ដោយ​ឈ្មោះ ពេញ ពា

ផ្នែក​រទេះ​គោ​កង់​រថ​យន្តៈ

-លេខ​១ ៖ រទេះ​គោ​ពាក់​ស្លាក​លេខ​ ១ បរ​ដោយ​ឈ្មោះ ភាន់ យ៉ុង

-លេខ​២ ៖ រទេះ​គោ​ពាក់​ស្លាក​លេខ​ ៦​ បរ​ដោយ​ឈ្មោះ ហៃ គង់

-លេខ​៣ ៖ រទេះ​គោ​ពាក់​ស្លាក​លេខ​ ១៨ បរ​ដោយ​ឈ្មោះ លឹម ​ណាត

-លេខ​៤ ៖ រទេះ​គោ ពាក់​ស្លាក​លេខ​ ៤ បរ​ដោយ​ឈ្មោះ ជា ជាតិ

ផ្នែក​រទេះ​ក្របី

-លេខ​១ ៖ រទេះ​ក្របី​ពាក់​ស្លាក​លេខ​៧ បរ​ដោយ​ឈ្មោះ ទួច អី

-លេខ​២ ៖ រទេះ​ក្របី​ពាក់​ស្លាក​លេខ​១​ បរ​ដោយ​ឈ្មោះ ចាន់ ណុយ

-លេខ​៣ ៖ រទេះ​ក្របី​ពាក់​ស្លាក​លេខ​១១​ បរ​ដោយ​ឈ្មោះ ហម ខ្នា

-លេខ​៤ ៖ រទេះ​ក្របី​ពាក់​ស្លាក​លេខ​៣​ បរ​ដោយ​ឈ្មោះ ស្រី ថុន

ការ​ប្រណាំង​គោ ក្របី​នេះ បែង​ចែក​ជា​៣​ប្រភេទ​គឺ៖ រទេះគោ​កង់​ប្រពៃណី​(កង់​ឈើ) រទេះ​គោ​កង់​រថយន្ត និង​រទេះ​ក្របី។ រទេះដែលចូលរួមប្រណាំងមាន៖ រទេះ​គោ​មាន​ចំនួន​៦០​ស្មើ​នឹង​៣០​គូ រទេះ​ក្របី​៣០​ ស្មើ​នឹង​១៥​គូ។ ម្ចាស់​សត្វពាហនៈ​ដែល​ចូល​រួម​ក្នុង​ការ​ប្រកួត​នេះ សុទ្ធ​សឹង​តែ​ជា​អ្នក​​ខេត្ត​សៀមរាប​ទាំង​អស់។

ប្រាក់រង្វាន់​៖

-ជយលាភី​លេខ​១ ទទួល​បាន​ចំនួន​២​លាន​រៀល និង​ពាន​១

-ជយលាភី​លេខ​២​ចំនួន១​លាន​រៀល និង​ពាន​១

-ជយលាភី​លេខ​៣​ចំនួន​៤០​ម៉ឺន​រៀល

-ជយលាភី​លេខ​៤​ចំនួន​២០​ម៉ឺន​រៀល

​ ជុំ​វិញ​ការ​ប្រណាំង​រទេះ​គោ​-​ក្របី​នេះ លោក ម៉ក់ ច័ន្ទ​ករុណា សមាជិក​កណ្ដាលនៃ​​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​កម្ម​វិធី​ប្រណាំងរទេះ​គោ ក្របី បាន​ឱ្យ​ដឹង​ថា​ការ​​ប្រកួត​​នេះ គឺ​​ដើម្បី​រក្សា​មរតក​ដូន​តា​ខ្មែរ។ ជា​ពិសេស​នេះ ដើម្បី​បង្ហាញ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដឹង​ថា គោ ក្របី ជា​​សត្វ​ពាហនៈ​ អាច​ជួយ​សម្រួល​ដល់​ការ​រស់​នៅ តាម​រយៈ​ការ​ធ្វើ​ស្រែ​ចម្ការ និង​អាច​ចិញ្ចឹម​ជីវិត​មនុស្ស​បាន៕ ​


អត្ថបទ៖ ឃុត សុខឿន​