តួ​លេខ​នេះ បង្ហាញ​ថា​ ចំនួន​អ្នក​ទៅ​លេង​អង្គរ​សង្រ្កាន្ត​មាន​ការ​ប្រែ​ប្រួល​គួរ​ឱ្យ​កត់​សម្គាល់

  • 2018-04-17 08:33:13
  • ចំនួនមតិ

ចន្លោះមិនឃើញ

ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៦ នៅ​ខេត្ត​សៀម​រាប រយៈ​ពេល​៤​ថ្ងៃ (​១៣-១៦ ខែ​មេសា​ឆ្នាំ​២០១៨) បាន​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ-​អន្តរ​ជាតិ​ប្រមាណ ១,៨២​លាន​នាក់។ នេះ​បើ​ តាម​ប្រសាសន៍​របស់ លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ ដែ​ល​បាន​ថ្លែង​ក្នុង​កម្ម​វិធី​ប្រគុំ​តន្រី្ត​ នៃ​ព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត កាល​ពី​ម្សិល​មិញ​។

លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ទៀត​ថា តួ​លេខ​នេះ ស្ថិត​ក្នុង​កំណើន​ ១៥.១៤% បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៧ ដោយ​ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ​ជាង ១,៧៨ លាន​នាក់​ កើន​ឡើង​១៥.១៦​% និង​ភ្ញៀវ​អន្តរ​ជាតិ​ចំនួន ៣៦,៦៩៤​នាក់ កើនឡើង​១៤.២៥% ៕

ក្រាហ្វតួលេខភ្ញៀវទេសចរណ៍ដែលទៅចូលរួមកម្មវិធីអង្គរសង្គ្រានពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨

សូម​រំលឹក​ថា​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត៖​

-ឆ្នាំ​២០១៧ ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចំនួន​ប្រមាណ ១,៦​លាន​នាក់

-ឆ្នាំ​២០១៦ មាន​ភ្ញៀវ​ទេសចរ​ចំនួន​​ប្រមាណ ១,៣​លាន​នាក់

-ឆ្នាំ​២០១៥ ​ ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ចំនួន​​ប្រមាណ ៩៧​ម៉ឺន​នាក់

-ឆ្នាំ​២០១៤ មាន​ភ្ញៀវ​ទេសចរ​ចូល​រួម​ចំនួន​​ប្រមាណ ៣៨​ម៉ឺន​នាក់ និង​

-ឆ្នាំ​២០១៣ មាន​ភ្ញៀវ​ទេសចរ​ចូល​រួម​មាន​ចំនួន​​ប្រមាណ ១៧​ម៉ឺន​នាក់​


អត្ថបទ៖ ឃុត សុខឿន​