ប្រទេស​កូរ៉េ​ទាំង​២ គ្រោង​ប្រកាស​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ​ជាង​ ៦៨​ឆ្នាំ​

  • 2018-04-18 01:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​កូរ៉េ​ខាង​ជើង​ ​និង​ខាង​ត្បូង​ គ្រោង​ប្រកាស​បញ្ចប់​សង្គ្រាម​ ដែល​អស់​ប្រឡាយ​តាំង​ពី​ឆ្នាំ​១៩៥០មក នៅ​ពេល​ដែល​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​​លោក​គីម ជុង​អ៊ុន និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ លោកម៉ូន ចេអ៊ីន​ ជួប​គ្នា​​នា​សប្ដាហ៍​ក្រោយ។

ប្អូន​ស្រី​មេដឹក​នាំ​កូរ៉េខាង​ត្បូង​លោក​ស្រី Kim Yo-Jong និង​មន្ត្រី​ជាន់​ខ្ពស់​កូរ៉េខាង​ជើង លោក Kim Yong Nam នៅ​ពី​ក្រោយ​ប្រធានាធបិតី​កូរ៉េខាង​ត្បូង​លោក ម៉ូន ចេអ៊ីន និងភរិយា អំឡុង​ពេល​បើក​កម្ម​វិធី​កីឡ​អូឡាំពិក​រដូវ​រងា​នាទី​ក្រុង​Pyeongchang កាល​ពី​ដើម​ខែ​កុម្ភៈ ។ (រូបភាព៖ AFP)
សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​មួយ​ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ ១៧ មេសា​ម្សិល​មិញ​ថា ប្រទេស​កូរ៉េ​ទាំង​ពីរ បាន​កំពុង​ពិភាក្សា​អំពី​គម្រោង​សម្រាប់​បញ្ចប់​សង្គ្រាម​ នៅ​ឯ​កិច្ចប្រជុំ​កំពូល​រវាង​កូរ៉េ​ទាំង​២ ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ឡើង​នា​ថ្ងៃ​ទី២៧ មេសា​ខាង​មុខ នៅ​ក្នុង​ដែន​ដី​កូ​រ៉េ​ខាង​ត្បូង។ នេះ​បើ​យោងតាម​ការ​ស្រង់​សម្ដី​របស់​មន្ត្រី​កូរ៉េ​ខាង​ត្បូង​ម្នាក់​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។

គួរ​រម្លឹក​ថា ​ជា​ការ​ពិត​កូរ៉េ​ទាំង​២ នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រាម​ ដោយសារតែជម្លោះ​រវាងប្រទេស​ទាំង​២​ចន្លោះ​ឆ្នាំ១៩៥០-៥៣ ត្រូវ​បាន​បិទបញ្ចប់​ដោយ​ការ​ផ្អាក​ផ្ទុះ​អាវុធ​ ដែល​មិន​មែន​កើតឡើងដោយការ​ចុះកតិកាសញ្ញា​សន្តិភាព​ឡើយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;