OnePlus 6 នឹង​បន្ថែម​មុខងារ​ពិសេស​១​ប្លែក​ពី​ជំនាន់​មុនៗ តែ​ជា​មុខងារ​ចាស់​នៅ​លើ​ស្មាតហ្វូន​ដទៃ

  • 2018-04-18 01:50:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​យោង​តាម​វីដេអូ​ខ្លី​មួយ​បង្ហោះ​ដោយ OnePlus នៅ​លើ Twitter កាល​ពី​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា OnePlus 6 នឹង​មាន​បន្ថែម​នូវ​មុខងារ​ថ្មី​មួយ​គឺ ការ​ការពារ​ជម្រាប​ទឹក (waterproofing) ដែល​ស្មាតហ្វូន​ជំនាន់​មុនៗ​របស់ OnePlus ពុំ​មាន​ភ្ជាប់​មក​ជាមួយ​ឡើយ។ យ៉ាង​ណា​មិញ វា​មិនមែន​ជា​មុខងារ​ថ្មី​អ្វី​ឡើយ​សម្រាប់​ស្មាតហ្វូន​ក្រុមហ៊ុន​ដទៃ​ដែល​ជា​គូ​ប្រជែង ដោយសារ​តែ​មុខងារ​ការពារ​ជម្រាប​ទឹក​នេះ​មាន​ប្រើ​តាំង​តែ​ពី​ឆ្នាំ​២០០៥​មក​ម៉្លេះ។

បើ​តាម​ព័ត៌មាន​បែកធ្លាយ​កន្លង​មក លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់ OnePlus 6 មាន​ដូចជា បន្ទះឈីប Snapdragon 845, អេក្រង់ ៦,២៨អ៊ីញ, កម្លាំង​ថ្ម 3450mAh, RAM ទំហំ 8GB និង​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ 20MP+16MP ជា​ដើម៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;