Duterte ជឿជាក់​ថា ពូទីន​នឹង​ធ្វើ​ត្រូវ​លើដំណោះស្រាយវិបត្តិ​ស៊ីរី

  • 2018-04-18 03:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន​លោក​Rodrigo Duterte បាន​ប្រាប់​ទៅ​កាន់​រដ្ឋទូត​រុស្ស៊ី​ប្រចាំ​ហ្វីលីពីន​ដូច្នេះ​ថា គាត់​ជឿជាក់​លើ​​​ប្រធានាធិបតី​រុស្សី​លោក​វ៉្លាឌីមៀ ពូទីន​ នឹង​ធ្វើ​រឿង​ត្រឹម​ត្រូវ​ក្នុង​ដំណោះ​ស្រាយ​វិបត្តិ​ស៊ីរី ដែល​បាន​ធ្វើ​ការ​គាំទ្រ​លើ​របប​ផ្ដាច់​ការ​របស់​មេ​ដឹក​នាំ​ស៊ីរី ​លោក ​Bashar Assad ​។

ការ​លើក​ឡើង​ដូច្នេះ​ បាន​ធ្វើឡើង ​ក្នុង​ជំនួប​រវាង​លោក​Duterte​ជាមួយ​នឹង​លោក Igor Khovaev រដ្ឋទូត​រុស្ស៊ី​ ក្នុង​វិមាន​ប្រធានាធិបតី​Malacañang ក្នុង​ទីក្រុង​ម៉ានីល កាល​ពី​ថ្ងៃ​ទី​ ១៦ មេសា ឆ្នាំ​ ២០១៩ ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​លោកHarry Roque ។

ម្យ៉ាង​វិញ​ទៀត លោកDuterte ក៏​បាន​សង្ឃឹម​ថា​ ស្ថានភាព​នៅ​ទី​នោះ​ នឹង​មិន​កើត​ឡើង​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​ទេ ដោយ​ខណៈ​នេះ​ពល​រដ្ឋ​ហ្វីលីពីន​ចំនួន​១​ពាន់​នាក់ ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ស៊ីរី៕

ប្រភព៖ Inquirer ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;