មេ​ចារកម្ម CIA ទៅ​ជួប គីម ជុងអ៊ុន យ៉ាង​សម្ងាត់ មុន​ជំនួប​កំពូល​មេដឹកនាំ​អាមេរិក-កូរ៉េខាងជើង

  • 2018-04-18 02:52:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Mike Pompeo នាយក​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក បាន​ធ្វើ​ទស្សនកិច្ច​យ៉ាង​សម្ងាត់​ទៅ​ប្រទេស​កូរ៉េខាងជើង ដោយ​បាន​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​លោក គីម ជុងអ៊ុន កាលពី​ចុង​សប្ដាហ៍​មុន។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី១៧ ខែ​មេសា ២០១៨ ម្សិលមិញ។

លោក Mike Pompeo នាយក​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក
ចំណែក​លោកស្រី Sarah Sanders អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​អាមេរិក បាន​បញ្ជាក់​ថា ប្រធានាធិបតី ត្រាំ បាន​ឲ្យ​ដឹង​ថា មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋបាល​សហរដ្ឋអាមេរិក​បាន​ជួប​ពិភាក្សា​ជាមួយ​ខាង​ភាគី​កូរ៉េខាងជើង​ហើយ ប៉ុន្ដែ​ប្រធានាធិបតី ត្រាំ មិន​ទាន់​មាន​ការ​សន្ទនា​ដោយ​ផ្ទាល់​ទៅ​កាន់​ភាគី​កូរ៉េខាងជើង​នោះ​ទេ។

សូម​បញ្ជាក់​ថា ទស្សនកិច្ច​របស់​លោក Mike Pompeo ទៅ​កាន់​កូរ៉េខាងជើង គឺ​ក្រោយ​រូប​លោក ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក ប្រកាស​តែងតាំង​ជា​រដ្ឋមន្រ្តី​ការបរទេស​ និង​បាន​ចូល​ឆ្លើយ​បំភ្លឺ​ជាមួយ​គណៈកម្មការ​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ​របស់​ព្រឹទ្ធសភា​អាមេរិក កាលពី​សប្ដាហ៍​មុន។ ចំណែក​ប្រធានាធិបតី ត្រាំ ក៏​ធ្លាប់​បាន​ប្រកាស​ថា ជំនួប​រូប​លោក និង​លោក គីម ជុងអ៊ុន អាច​ធ្វើ​ឡើង​នៅ​ចន្លោះ​ខែ​ឧសភា និង​មិថុនា ២០១៨ ខាង​មុខ​នេះ៕

ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក និង គីម ជុងអ៊ុន ប្រធានាធិបតី​កូរ៉េខាងជើង

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;