ប្រទេស​អាស៊ាន​ពីរ អាចជា​ទីតាំង​​សម្រាប់​ជំនួបរវាង​ ដូណាល់ ត្រាំ និង គីម ជុងអ៊ុន

  • 2018-04-18 04:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃ​ទី១៨ ខែ​មេសា ២០១៨​នេះ បាន​លើក​ឡើង​ថា មាន​ទីតាំង​ចំនួន៥ ដែល​ត្រូវ​បាន​កំពុង​ពិចារណា​ កំណត់​​ធ្វើ​ជា​ទីតាំង​សម្រាប់​ជំនួប​កំពូល​រវាង​រូប​លោក​ជាមួយ​លោក គីម ជុងអ៊ុន នៅ​ពេល​ខាង​មុខ​នេះ។ ប៉ុន្តែ​លោក ត្រាំ ពុំ​បាន​បង្ហើប​ពី​ទីតាំង​ទាំង ៥​នោះ​ទេ ក្រោយ​អ្នកសារព័ត៌មាន​បាន​សួរ​បញ្ជាក់។

ទោះ​យ៉ាង​ណា​ក៏ដោយ កាលពី​ខែ​មុន មន្ត្រី​សហរដ្ឋអាមេរិក​ធ្លាប់​បាន​បង្ហើប​ថា មាន​ទីតាំង​ជាច្រើន​ដែល​អាច​យក​ធ្វើ​ជា​ទីតាំង​ជំនួប​កំពូល​របស់​មេដឹកនាំ​សហរដ្ឋអាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង។ ទីតាំង​ទាំង​នោះ មាន​ដូចជា៖

១. តំបន់​អាស៊ីអាគ្នេយ៍៖ ប្រទេស​ម៉ាឡេស៊ី ឬ​ប្រទេស​សិង្ហបុរី

២. តំបន់​អឺរ៉ុប៖ ទីក្រុង Stockholm របស់​ស៊ុយអែត ឬទីក្រុង Geneva របស់​ស្វីស

៣. រដ្ឋធានី Ulaanbaatar របស់​ប្រទេស​ម៉ុងហ្គោលី

៤. តំបន់​គ្មាន​យោធា នៅ​ព្រំដែន​ប្រទេស​កូរ៉េ​ទាំង​ពីរ

៥. ក្រុង​សេអ៊ូល របស់​កូរ៉េខាងត្បូង ឬ​ក្រុង​ព្យុងយ៉ាង របស់​កូរ៉េខាងជើង៕

ទីក្រុងកូឡាឡាំពួរ​ របស់​ប្រទេស​ម៉ាឡេស៊ី
ទីក្រុង​សាំងហ្កាពួរ របស់​ប្រទេស​សិង្ហបុរី

ប្រភព៖ CNN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;