លោក​ ស៊ី ជិនពីង នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងជើង ជា​លើក​ដំបូង

  • 2018-04-18 08:19:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ចិន​ លោក​ស៊ី ជិន​ពីង​ កំពុង​រៀប​ចំ​ពេល​វេលា​សម​ស្រប​ណាមួយ ដើម្បីទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង​ជា​លើក​ដំបូង​គិត​ចាប់​ពី​លោក បាន​ឡើង​កាន់​តំណែង​ជា​ប្រមុខ​ដឹក​នាំ​បក្ស​កុម្មុយនិស្ត​ ​ចិន​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១២​។ នេះ​បើ​តាម​ប្រភព​​មន្ត្រី​ម្នាក់​ដែល​ដឹង​ពី​ការ​ពិភាក្សា​នេះ ប្រាប់​ទៅ​កាន់​សារព័ត៌មាន​CNN នៅ​ថ្ងៃ​ទី​១៨ មេសា​នេះ​។

លោក​ស៊ី ជិន​ពីង(ស្តាំ) និង​លោក​គីម ជុង​អ៊ុន​(ឆ្វេង)​ ស្ថិត​ក្នុង​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នា​ទីក្រុង​ប៉េកាំង កាល​ពី​ខែមីនា។ (រូបភាព៖ កាសែត​រដ្ឋកូរ៉េខាងជើង)
មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ខាង​លើ​ បាន​ប្រាប់​ឲ្យ​ដឹងថា ការ​បំពេញ​ទស្សនកិច្ច​របស់​លោក​ស៊ី នឹង​ត្រូវ​ធ្វើ​ឡើង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ប្រហែល​បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​ និង​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក​គីម ជុង​អ៊ុន ដែល​ត្រូវ​រំពឹង​ថា នឹង​ធ្វើ​ឡើង​នា​ចុង​ខែ​ឧសភា ឬ​ដើម​ខែ​មិថុនា។

សូម​ជម្រាប​ថា​ គម្រោងទស្សនកិច្ច​របស់​អគ្គបុរស​ចិន​រូបនេះ គឺធ្វើ​ឡើង ដើម្បីឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​លោក​គីម ជុង​អ៊ុន អំឡុង​ពេល​ដែលលោក​គីម បាន​ទៅ​បំពេញ​ទស្សនកិច្ច​នា​ទីក្រុង​ប៉េកាំង​ កាល​ពី​ខែ​មីនា​កន្លង​ទៅ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;