ទីផ្សារ​រថយន្ត​ក្នុង​សហភាព​អឺរ៉ុប បាន​ធ្លាក់​ចុះ នៅ​ខែ​មីនា

  • 2018-04-18 07:45:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីផ្សារ​រថយន្ត​ក្នុង​សហភាព​អឺរ៉ុប នៅ​ខែ​មីនា ឆ្នាំ​២០១៨ បាន​ធ្លាក់​ចុះ ៥,៣% បើ​ធៀប​នឹង​ខែ​មីនា ឆ្នាំ​២០១៧ កន្លង​ទៅ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សមាគម​រោងចក្រ​រថយន្ត​របស់​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី១៨ ខែ​មេសា ២០១៨​នេះ។

ក្នុង​នោះ ការ​លក់​រថយន្ត​របស់​ក្រុមហ៊ុន Nissan បាន​ធ្លាក់​ចុះ ១៦,៣% ក្រុមហ៊ុន Ford បាន​ធ្លាក់​ចុះ ១៤,៦% និង Fiat Chrysler ធ្លាក់​ចុះ ៨% ដែល​ធ្វើ​ឲ្យ​ចំនួន​លក់​រថយន្ត​សរុប​នៅ​ទូទាំង​សហភាព​មាន​ចំនួន 1,៨៤​លាន​គ្រឿង កាលពី​ខែ​មីនា ២០១៨ កន្លង​ទៅ។

ការ​ធ្លាក់​ចុះ​នេះ ដោយសារ​តម្រូវ​ការ​នៅ​ក្នុង​ទីផ្សារ​នា​​ចក្រភព​អង់គ្លេស​បាន​ធ្លាក់​ចុះ ចំនួន ១៥,៧% ប្រទេស​អ៊ីតាលី​បាន​ធ្លាក់​ចុះ ៥,៨% ប្រទេស​អាល្លឺម៉ង់​បាន​ធ្លាក់​ចុះ ៣,៤% ប្រទេសបារាំង​បាន​ធ្លាក់​ចុះ ២,២% និង​ប្រទេស​អង់គ្លេស​បាន​ធ្លាក់​ចុះ ២,១%។

សូម​បញ្ជាក់​ថា ការ​លក់​រថយន្ត​សរុប​នៅ​សហភាព​អឺរ៉ុប ក្នុង​ត្រីមាស​ទី១ ឆ្នាំ​២០១៨​នេះ មាន​ចំនួន ៤,១១​លាន​គ្រឿង៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;