ត្រឹម១ថ្ងៃ ហេតុការណ៍​ពាក់ព័ន្ធ​នឹង​យន្តហោះ កើត​ឡើង​២​លើក​នៅ​អាមេរិក

  • 2018-04-19 00:16:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មួយថ្ងៃ បន្ទាប់​ពី​ជើង​ហោះហើរ Southwest បាន​ឆេះ​ម៉ាស៊ីន ជើង​ហោះ​ហើរ Delta មួយ​ទៀត​ដែល​បាន​ហោះ​ចាកចេញ​ពី​ព្រលាន​យន្តហោះ Destroit បាន​ផ្ទុះ​បែក​កង់ តែ​ចុះចត​ដោយ​សុវត្ថិភាព​នៅ​ឆ្នេរ West Palm រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី១៨​មេសា​។

យន្តហោះរបស់ក្រុមហ៊ុន Southwest ដែលបានផ្ទុះកង់ បានចុះចតដោយសុវត្ថិភាព (រូបភាព៖ wxyz.com)
តាម​សេចក្ដី​រាយការណ៍ បាន​ឲ្យដឹង​ថា មិន​មាន​អ្នក​របួស ដោយសារ​ហេតុការណ៍​នេះ​ឡើយ ប៉ុន្តែ​ចំនួន​អ្នក​ដំណើរ​លើ​យន្តហោះ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នោះទេ។ ក្រុមហ៊ុន​អាកាសចរណ៍ Delta បាន​ឲ្យដឹង​ថា យន្តហោះ​ម៉ាក MD-90 បាន​ចុះចត​ដោយ​សុវត្ថិភាព នៅ​ម៉ោង​ប្រមាណ​ជា ១១ព្រឹក (ម៉ោង​នៅ​អាមេរិក) ទោះបីជា​កង់​យន្តហោះ​មួយ បាន​ផ្ទុះ​បែក​ក៏ដោយ។

សូម​បញ្ជាក់​ថា ហេតុការណ៍​ខាងលើ បាន​កើតឡើង​បន្ទាប់ពី​យន្តហោះ​ប្រភេទ Boeing 737-700 របស់​ក្រុមហ៊ុន Southwest ដែល​ធ្វើដំណើរ​ពី​ក្រុង​ញ៉ូយ៉ក ទៅ​ក្រុង Dallas ត្រូវ​គេ​បង្ខំ​ឲ្យ​ចុះចត​នៅ​ក្រុង Philadelphia ដោយសារតែ​ម៉ាស៊ីន​យន្តហោះ​មួយ​បាន​ផ្ទុះឆេះ។ បំបែក​មួយ​ចេញ​ពី​ការ​ផ្ទុះ​នេះ ធ្វើឲ្យ​បង្អូច​មួយ​របស់​យន្តហោះ​បែក​កញ្ចក់ បណ្ដាល​សម្ពាធ​ក្នុង​យន្តហោះ​ធ្លាក់​ចុះ ដែល​នាំឲ្យ​មនុស្ស ២នាក់​ស្លាប់ (ម្នាក់​ត្រូវ​ស្រូប​ចេញ​តាម​បង្អូច) និង ៧នាក់​ផ្សេង​ទៀត​របួស ក្នុង​ចំណោម​អ្នកដំណើរ​សរុប ១៤៤​នាក់​៕

ម៉ាស៊ីនយន្តហោះ Boeing 737-700 ដែលផ្ទុះ (រូបភាព៖ freep.com)

ប្រភព៖ Freep ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;