កម្ពុជា និង​វៀតណាម ជា​ជម្រើស​នៃការ​វិនិយោគ​លើ​ផ្នែក​អចលនទ្រព្យ​នៅ​អាស៊ី

  • 2018-04-19 01:55:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា វៀតណាម និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​តំបន់​អាស៊ី គឺជា​ទីផ្សារ​ដ៏មាន​សក្តានុពល​សម្រាប់​អចលនទ្រព្យ​បែប​ជំនួញ និង​ការ​រស់នៅ។ នេះ​បើតាម​ការ​លើកឡើង​របស់​លោក Somil Agrawal នាយក​ជាន់ខ្ពស់ ១រូប​នៅ​ក្រុមហ៊ុន​ឥណ្ឌា Cushman & Wakefield India ដែលត្រូវ​បាន​ដកស្រង់​សម្តី​ដោយ សារព័ត៌មាន Hindustantimes កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៨។

សំណង់អគារធំៗនៅកណ្តាលរាជធានីភ្នំពេញ
លោក​លើកឡើង​ថា ​ក្នុង​ពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​កំពុង​ឡើង​ថ្លៃ​ខ្លាំង​ក្នុង​ប្រទេស​អភិវឌ្ឍន៍​រួមមាន សិង្ហបុរី ចិន និង​ជប៉ុន អ្នក​វិនិយោគ​ទុន​មធ្យម កំពុង​ងាក​ទៅ​រក​ប្រទេស​ដែល​មាន​តម្លៃ​អចលនទ្រព្យ​ទាប​នៅ​ឡើយ ដូចជា​នៅ​ប្រទេស​កម្ពុជា​ជា​ដើម ហើយ​សង្ឃឹម​ថា តម្លៃ​អចលនទ្រព្យ​ទាំង​នោះ នឹង​អាច​មាន​តម្លៃ​ខ្ពស់ ក្នុង​រយៈ​ពេល​ខ្លី និង​រយៈ​ពេល​វែង។

លោកបាន​បញ្ជាក់​ថា ការ​ប្រែប្រួល​ប្រជាសាស្រ្ត កំណើន​នគរូបនីយកម្ម និង​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស និង​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ បាន​ធ្វើឲ្យ​តំបន់​អាស៊ី​ក្លាយជា​ទិសដៅ​ដ៏​ទាក់ទាញ​លើការ​វិនិយោគ​អចលនទ្រព្យ​យ៉ាង​ពិតប្រាកដ។

គួរ​រំលឹក​ថា របាយការណ៍​១​របស់​ក្រុមហ៊ុន Knight Frank ដែល​ចេញផ្សាយ​កាលពី​ខែ​មុន បាន​រកឃើញ​ថា ដីធ្លី​ឯកជន​នៅក្នុង​តំបន់​អាស៊ី បាន​បន្ត​កើនឡើង បើទោះ​បីជា​មាន​បញ្ហា​ខ្លះៗ​នៅក្នុង​ឆ្នាំ​២០១៧​ក៏ដោយ ជាពិសេស​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី និង​ក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា៕

ប្រភព៖ Hindustantimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;