ប្រទេស​មួយ ចេញ​មុខ​មុនគេ​​​ហាម​ឃាត់​ការ​ប្រើ​ទុយយោ​ប្លាស្ទិក​

  • 2018-04-19 10:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ស្រី Theresa May បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី១៨​ មេសា ឆ្នាំ ២០១៨ ពី​គម្រោង​ហាម​ឃាត់​ទុយយោ​ប្លាស្ទិក​ ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។ គម្រោង​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​ចក្រភព​អង់គ្លេស​ក្លាយ​ទៅ​ជា​ប្រជាជាតិ​ទី ១​បង្អស់​ លើ​លោក​ ដែល​បញ្ឈប់​ការ​ប្រើប្រាស់​ទុយយោ​ប្លាស្ទិក។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក​ស្រី Theresa May។ (រូបភាព៖ Dailymail)
រដ្ឋលេខាធិការ​នៃ​ក្រសួង​បរិស្ថាន​អង់គ្លេស លោក Michael Gove បាន​ទទួល​បញ្ជា​ឲ្យ​ចាប់​ផ្ដើម​ធ្វើ​ការ​ពិគ្រោះ​យោបល់​​អំពី​គម្រោង​នេះ​ហើយ ដោយ​លោក​​សង្ឃឹម​ថា នឹង​អាច​អនុម័ត​ការ​ហាមឃាត់​ទុយយោ​ប្លាស្ទិក​នេះ​បាន ក្នុង​ឆ្នាំ​២០១៩​។ ក្រៅ​ពី​ទុយយោ​ប្លាស្ទិក សំឡី​ត្បាល់​ស្លឹក​ត្រចៀក ក៏​ជា​ផ្នែក​មួយ​នៃ​គម្រោង​ហាម​ឃាត់​ប្លាស្ទិក​​ឲ្យ​បាន​ទាំង​ស្រុង​គិតត្រឹម​ឆ្នាំ​​២០៤២​។

ជុំវិញ​រឿង​នេះ ចក្រភព​អង់គ្លេស​ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៨៧,២​លាន​ដុល្លារ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​វិធី​សាស្ត្រក្នុង​ការ​លុប​បំបាត់​កាក​សំណល់​ប្លាស្ទិក​។

រូបតំណាង។ (ប្រភព៖ Newburgh Gazette)

សូមជម្រាប​ថា ទុយយោ​ប្រមាណ​ជាង​ ៨,៦លាន​ដើម​ ត្រូវ​បាន​បោះ​ចោល​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ប្រទេស​អង់គ្លេស ដែល​ចំនួន​នេះ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា គឺ​ច្រើន​ជាង​ប្រទេស​បារាំង​ចំនួន ៣ ដង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​អង់គ្លេស៕

ប្រភព៖ buzzfeed ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;