ក្រសួង​ចំនួន​២ ប្រកាស​ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​ក្រុមហ៊ុន​ដែល​ជំពាក់​បំណុល​ក្រសួង

  • 2018-04-20 00:04:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​ក្រុមហ៊ុន​ប្រិបត្តិករ​ទូរគមនាគមន៍​ទាំង​អស់ ដែល​នៅ​មាន​បំណុល​ជំពាក់​ក្រសួង​ប្រៃសណីយ៍ និង​​ទូរគមនាគមន៍, ទូរគមនាគមន៍​កម្ពុជា និង​និយ័តករ​ទូរគមនាគមន៍​កម្ពុជា ត្រូវ​សង​បំណុល​ទាំង​អស់​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៨ ជា​កំហិត។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​រួម​គ្នា​មួយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

ក្នុង​សេចក្ដី​ប្រកាស បញ្ជាក់​ថា បើ​​ផុត​កាល​កំណត់​​នេះ ក្រសួង​ទាំង​២​នឹង​ចាត់​វិធានការ​តឹងរ៉ឹង​ជា​បន្តបន្ទាប់​ដូច​ខាង​ក្រោម ដោយ​ពុំ​មាន​ការ​លើក​លែង​ឡើយ៖

១. ប្រកាស​ជា​សាធារណៈ​តាម​សារព័ត៌មាន វិទ្យុ ឬ​ទូរទស្សន៍ ដោយ​ដាក់​ចំ​ឈ្មោះ​ក្រុមហ៊ុន ឈ្មោះ​អភិបាល​ក្រុមហ៊ុន ម្ចាស់​ក្រុមហ៊ុន និង​ចំនួន​ទឹក​ប្រាក់​ដែល​បាន​ជំពាក់

២. ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ដូចជា បង្កក​គណនី​នៅ​ធនាគារ​ពាណិជ្ជ បិទ​ហ្វ្រេកង់ស៍ ហាម​ឃាត់​ការ​នាំ​ចេញ-នាំ​ចូល ហាម​ឃាត់​ការ​ចូលរួម​ក្នុង​ដំណើរការ​លទ្ធកម្ម​សាធារណៈ ព្យួរ ឬ​ដក​ហូត​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​អាជ្ញាប័ណ្ណ​ហ្វ្រេកង់ស៍​វិទ្យុ កិច្ច​ព្រមព្រៀង ឬ​លិខិត​គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងៗ សម្រាប់​ធ្វើ​អាជីវកម្ម និង​ចុងក្រោយ​រៀបចំ​សំណុំ​រឿង​ដាក់​បណ្ដឹង​ទៅ​តុលាការ៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;